រីឯចិត្តរបស់ពួកគាត់មិននៅស្ថិតស្ថេរចំពោះព្រះអង្គឡើយ ហើយក៏មិនស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
កូឡុស 2:5 - ព្រះគម្ពីរខ្មែរសាកល ដ្បិតទោះបីជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក៏ដោយ ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ព្រមទាំងអរសប្បាយដែលឃើញសណ្ដាប់ធ្នាប់ និងភាពមាំមួននៃជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ។ Khmer Christian Bible ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ ក៏ខ្ញុំនៅជាមួយខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា និងសេចក្តីខ្ជាប់ខ្ជួននៃជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្តខ្ញុំ នៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើព្រះគ្រិស្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្ដីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា នឹងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ អាល់គីតាប ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្ដខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើអាល់ម៉ាហ្សៀស។ |
រីឯចិត្តរបស់ពួកគាត់មិននៅស្ថិតស្ថេរចំពោះព្រះអង្គឡើយ ហើយក៏មិនស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។
អ្នកទាំងនោះតែងតែផ្ចង់ស្មារតីក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ក្នុងការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។
គឺខ្ញុំបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ទាំងជនជាតិយូដា ទាំងជនជាតិក្រិក អំពីការកែប្រែចិត្តចំពោះព្រះ និងជំនឿលើព្រះយេស៊ូវព្រះអម្ចាស់នៃយើងផង។
ប្រសិនបើមានអ្នកណាឃ្លាន ឲ្យអ្នកនោះហូបនៅផ្ទះចុះ ដើម្បីកុំឲ្យនាំមកនូវការកាត់ទោស នៅពេលអ្នករាល់គ្នាមកជួបជុំគ្នា។ រីឯចំពោះរឿងឯទៀតៗ ខ្ញុំនឹងសម្រេច កាលណាខ្ញុំមកដល់៕
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕
ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង;
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា និងអ្នកដែលនៅឡៅឌីសេ ព្រមទាំងអស់អ្នកដែលមិនបានឃើញមុខខ្ញុំផ្ទាល់
បងប្អូនអើយ ដោយយើងបានឃ្លាតឆ្ងាយពីអ្នករាល់គ្នាអស់មួយរយៈ គឺឃ្លាតតែរូបកាយ មិនមែនចិត្តទេ នោះយើងកាន់តែខំប្រឹងឲ្យបានជួបមុខអ្នករាល់គ្នាដោយចំណង់យ៉ាងខ្លាំង
ដ្បិតឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាឈរមាំក្នុងព្រះអម្ចាស់ នោះយើងក៏មានជីវិតស្រស់ស្រាយឡើងវិញ។
ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន
ចូរតតាំងនឹងវាដោយជំនឿដ៏រឹងមាំ ដ្បិតអ្នករាល់គ្នាដឹងហើយថា បងប្អូនរបស់អ្នករាល់គ្នាក៏រងទុក្ខលំបាកដូចគ្នានៅជុំវិញពិភពលោកដែរ។