Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 5:9 - ព្រះគម្ពីរខ្មែរសាកល

9 ចូរ​តតាំង​នឹង​វា​ដោយ​ជំនឿ​ដ៏រឹងមាំ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា បងប្អូន​របស់អ្នករាល់គ្នា​ក៏​រង​ទុក្ខលំបាក​ដូចគ្នា​នៅជុំវិញ​ពិភពលោក​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ចូរ​ប្រឆាំង​នឹង​វា​ដោយ​ជំនឿ​មាំមួន​ ទាំង​ដឹង​ថា​ បង​ប្អូន​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ពិភពលោក​នេះ​ក៏​ជួប​ការ​រងទុក្ខ​លំបាក​ដូច​គ្នា​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ជំនឿ​មាំ‌មួន ទាំង​ដឹង​ថា បង‌ប្អូន​រួម​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ពិភព​ទាំង​មូល ក៏​កំពុង​រង​ទុក្ខ​លំបាក​ដូច​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បងប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ‌មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បង​ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បង​ប្អូន​ដែរ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 5:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នក​បាត់​ឡើយ​។ ដូច្នេះ កាលណា​អ្នក​បាន​បែរមកវិញ ចូរ​ពង្រឹង​បងប្អូន​របស់អ្នក​ផង”។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


គ្មាន​ការសាកល្បង​កើតឡើង​ដល់​អ្នករាល់គ្នា​ឡើយ លើកលែងតែ​ការសាកល្បង​ដែល​សាមញ្ញដល់មនុស្សលោក​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​មិន​បណ្ដាលឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល​ហួស​អ្វីដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ព្រះអង្គ​នឹង​រៀបចំ​ផ្លូវចេញ​ជាមួយនឹង​ការសាកល្បង​ដែរ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​។


ហើយ​កុំ​ផ្ដល់​ឱកាស​ដល់​មារ​ឡើយ​។


ក្នុង​គ្រប់​ស្ថានភាព ចូរ​យក​ខែល​នៃ​ជំនឿ ដោយ​ខែលនោះ​អ្នករាល់គ្នា​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំងអស់​របស់​មេអាក្រក់​បាន​;


ដ្បិត​ទោះបីជា​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា​ខាងសាច់ឈាម​ក៏ដោយ ក៏​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ ព្រមទាំង​អរសប្បាយ​ដែល​ឃើញ​សណ្ដាប់ធ្នាប់ និង​ភាពមាំមួន​នៃ​ជំនឿ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ​។


ដើម្បី​កុំឲ្យអ្នកណា​ម្នាក់​ត្រូវបាន​ធ្វើឲ្យរង្គើ​ដោយសារតែ​ទុក្ខវេទនា​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្លួនអ្នករាល់គ្នាផ្ទាល់​ក៏​ដឹង​ហើយ​ថា យើង​ត្រូវបាន​តម្រូវ​សម្រាប់​ទុក្ខវេទនាទាំងនេះឯង​។


ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។


ជាការពិត អស់អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរពព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នឹង​ត្រូវបាន​បៀតបៀន​ដែរ


ខ្ញុំ​បាន​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​ហើយ ខ្ញុំ​បាន​បញ្ចប់​ការរត់ប្រណាំង​ហើយ ខ្ញុំ​បាន​រក្សា​ជំនឿ​ជាប់​ដដែល​។


ដោយសារតែ​ជំនឿ អ្នកទាំងនេះ​បាន​ច្បាំងដណ្ដើមយក​អាណាចក្រ​នានា ធ្វើឲ្យគេអនុវត្តតាម​សេចក្ដីសុចរិតយុត្តិធម៌ ទទួលបាន​សេចក្ដីសន្យា បិទ​មាត់​សិង្ហ


ប្រសិនបើ​អ្នករាល់គ្នា​មិនដែលទទួល​ការប្រៀនប្រដៅ​ដែល​មនុស្ស​គ្រប់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ជា​កូន​ឥតខាន់ស្លា ហើយ​មិនមែន​ជា​កូន​ពិត​ទេ​។


ដោយហេតុនេះ ចូរ​ចុះចូល​នឹង​ព្រះ ហើយ​តតាំង​នឹង​មារ​ចុះ នោះ​វា​នឹង​រត់ចេញ​ពី​អ្នករាល់គ្នា​។


ដោយហេតុនេះ អ្នករាល់គ្នា​ក៏​ត្រេកអរយ៉ាងខ្លាំង ទោះបីជា​ឥឡូវនេះ អ្នករាល់គ្នា​ត្រូវតែ​ព្រួយចិត្ត​មួយរយៈ ដោយសារតែ​ការសាកល្បង​ផ្សេងៗ​ក៏ដោយ


ជាការពិត អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង​។ ដ្បិត​ព្រះ​គ្រីស្ទ​ក៏​បាន​រងទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា​ដែរ ទុកជា​គំរូ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដើរតាម​លម្អាន​របស់​ព្រះអង្គ​។


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដែល​អ្នករាល់គ្នា​មានចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​អ្នករាល់គ្នា​មានអំណរ​អរសប្បាយ​យ៉ាងខ្លាំង​នឹង​ការសម្ដែងឲ្យឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ​ដែរ​។


ខ្ញុំ យ៉ូហាន ដែលជា​បងប្អូន​របស់អ្នករាល់គ្នា និង​ជា​អ្នករួមចំណែក​ក្នុង​ទុក្ខវេទនា ក្នុង​អាណាចក្រ និង​ក្នុង​ការស៊ូទ្រាំ ដែលមាន​នៅក្នុង​ព្រះយេស៊ូវ ខ្ញុំ​បាន​នៅ​លើ​កោះ​មួយ​ដែល​ហៅថា​ប៉ាត់ម៉ុស ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះ និង​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។


នោះ​មាន​អាវវែង​ពណ៌ស​ប្រទាន​ដល់​ពួកគេ​ម្នាក់ៗ ហើយ​មាន​ប្រាប់​ដល់​ពួកគេ​ឲ្យ​សម្រាក​បន្តិចទៀត​សិន ទម្រាំតែ​ចំនួន​អ្នកបម្រើជាគ្នា​របស់​ពួកគេ និង​បងប្អូន​របស់​ពួកគេ​ដែល​រៀបនឹង​ត្រូវគេ​សម្លាប់​ដូច​ពួកគេ ត្រូវបាន​បំពេញ​។


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម