គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
កិច្ចការ 9:10 - ព្រះគម្ពីរខ្មែរសាកល នៅដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានបន្ទូលនឹងគាត់ក្នុងនិមិត្តថា៖“អាណានាសអើយ!”។ គាត់ទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនៅទីនេះ”។ Khmer Christian Bible នៅក្នុងក្រុងដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស ព្រះអម្ចាស់មានបន្ទូលមកគាត់នៅក្នុងសុបិននិមិត្ដថា៖ «អាណានាស!» គាត់ក៏ឆ្លើយថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនៅទីនេះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងដាម៉ាសនោះ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់នៅក្នុងនិមិត្តថា៖ «អាណានាសអើយ!» គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងដាម៉ាស មានសិស្សមួយរូប ឈ្មោះអាណាណាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្រុងដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះអាន៉្នានាស ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលហៅគាត់ ក្នុងការជាក់ស្តែងថា នែ អាន៉្នានាសអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ អាល់គីតាប នៅក្រុងដាម៉ាស មានសិស្សមួយនាក់ឈ្មោះអាណាណាស។ គាត់និមិត្ដឃើញអ៊ីសាជាអម្ចាស់និយាយហៅគាត់ថា៖ «អាណាណាស!»។ គាត់ឆ្លើយតបថា៖ «បាទអ៊ីសាជាអម្ចាស់!»។ |
គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
ពេលនោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ ព្រះបានសាកល្បងអ័ប្រាហាំ គឺព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “អ័ប្រាហាំ!”។ គាត់ក៏ទូលតបថា៖ “មើល៍! ទូលបង្គំនៅទីនេះ!”។
ពេលនោះ ទូតសួគ៌របស់ព្រះនិយាយមកបងក្នុងយល់សប្តិថា: ‘យ៉ាកុបអើយ!’។ បងឆ្លើយថា: ‘មើល៍! ខ្ញុំនៅទីនេះ!’។
បន្ទាប់មក ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖ “តើយើងនឹងចាត់នរណាឲ្យទៅ? តើនរណានឹងទៅជំនួសពួកយើង?”។ នោះខ្ញុំក៏ទូលឆ្លើយថា៖ “មើល៍! ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំចុះ!”។
ពេលនោះ អាថ៌កំបាំងនោះត្រូវបានបើកសម្ដែងដល់ដានីយ៉ែលក្នុងនិមិត្តនៅពេលយប់ ដានីយ៉ែលក៏ថ្វាយពរព្រះនៃស្ថានសួគ៌។
ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល លោកបានឃើញនិមិត្តយ៉ាងច្បាស់ គឺឃើញទូតសួគ៌របស់ព្រះចូលមក និយាយនឹងលោកថា៖ “កូនេលាស!”។
“កាលខ្ញុំកំពុងអធិស្ឋាននៅក្រុងយ៉ុបប៉េ ខ្ញុំក៏លង់ស្មារតីឃើញនិមិត្តមួយ: មានអ្វីមួយដូចជាក្រណាត់ធំចុះមក ដោយត្រូវចងជ្រុងទាំងបួនសម្រូតពីលើមេឃមកដល់ខ្ញុំ។
ពេត្រុសក៏ចេញទៅតាមទូតសួគ៌ ប៉ុន្តែគាត់មិនបានដឹងថាហេតុការណ៍ដែលកំពុងតែកើតឡើងតាមរយៈទូតសួគ៌នោះជាការពិតទេ គឺគាត់គិតថាគាត់កំពុងឃើញនិមិត្ត។
នៅពេលគាត់ឃើញនិមិត្តនោះ យើងក៏រកឱកាសចេញដំណើរទៅម៉ាសេដូនភ្លាម ដោយយល់ឃើញថាព្រះបានត្រាស់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់ពួកគេ។
យប់មួយ ប៉ូលឃើញនិមិត្តមួយ គឺមានបុរសម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ “សូមឆ្លងមកម៉ាសេដូន ជួយយើងផង!”។
យប់មួយ ព្រះអម្ចាស់មានបន្ទូលនឹងប៉ូលក្នុងនិមិត្តថា៖“កុំខ្លាចឡើយ ចូរបន្តនិយាយចុះ! កុំនៅស្ងៀមឡើយ
‘ព្រះមានបន្ទូលថា នៅថ្ងៃចុងបញ្ចប់នឹងកើតមានដូច្នេះ: យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើមនុស្ស គ្រប់គ្នា កូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងព្យាករ ពួកកំលោះរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
មានបុរសម្នាក់ឈ្មោះអាណានាស គាត់មានជំនឿស៊ប់ស្របតាមក្រឹត្យវិន័យ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ។
ហើយឃើញបុរសម្នាក់ឈ្មោះអាណានាសនៅក្នុងនិមិត្តចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ”។
ហើយក៏មិនបានឡើងទៅយេរូសាឡិម ទៅជួបពួកអ្នកដែលជាសាវ័កមុនខ្ញុំដែរ ផ្ទុយទៅវិញ ខ្ញុំបានចេញទៅអារ៉ាប៊ី រួចត្រឡប់មកដាម៉ាស់វិញ។