Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:10 - Khmer Christian Bible

10 នៅ​ក្នុង​ក្រុង​ដាម៉ាស់​ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​ ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «អាណានាស!»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​នៅ​ទីនេះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។ គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ក្រុង​ដាម៉ាស​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណា‌នាស។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់នៅ​ក្នុង​និមិត្ត​ថា៖ «អាណា‌នាស​អើយ!» គាត់​ទូលតប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​នាក់​ឈ្មោះ​អាណាណាស។ គាត់​និមិត្ដ​ឃើញ​អ៊ីសា‌ជាអម្ចាស់​និយាយ​ហៅ​គាត់​ថា៖ «អាណាណាស!»។ គាត់​ឆ្លើយ​តប​ថា៖ «បាទ​អ៊ីសា‌ជាអម្ចាស់!»។

សូមមើលជំពូក ចម្លង




កិច្ចការ 9:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ​ ប្រហែល​ម៉ោង​បី​រសៀល​ គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សុបិន​និមិត្ដ​យ៉ាង​ច្បាស់​ ទេវតា​នោះ​បាន​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «កូនេលាស​អើយ!»​


«កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ នោះ​ខ្ញុំ​បាន​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​ ក៏​ឃើញ​វត្ថុ​ម្យ៉ាង​ ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ មាន​ចង​ជ្រុង​ទាំង​បួន​ ដែល​បាន​សម្រូត​ចុះ​ពី​លើ​មេឃ​មក‍​ឯ​ខ្ញុំ​


ដូច្នេះ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​ដើរ​តាម​ទេវតា​នោះ​ ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា​ ហេតុការណ៍​ដែល​កំពុង​កើតឡើង​តាមរយៈ​ទេវតា​នេះ​ គឺ​ជា​ការ​ពិត​ទេ​ ព្រោះ​គាត់​ស្មាន​ថា​គាត់​ឃើញ​ក្នុង​សុបិន​និមិត្ដ។​


កាល​គាត់​បាន​ឃើញ​សុបិន​និមិត្ដ​នោះ​ហើយ​ យើង​ក៏​ប្រញាប់​ទៅ​ស្រុក​ម៉ាសេដូន​ភ្លាម​ ដោយ​យល់​ថា​ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។​


នៅ​ពេល​យប់​ លោក​ប៉ូល​បាន​ឃើញ​សុបិន​និមិត្ដ​មួយ​ គឺ​មាន​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖​ «សូម​អញ្ជើញ​មក​ជួយ​យើង​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង!»​


នៅ​យប់​មួយ​ ព្រះអម្ចាស់​មាន​បន្ទូល​មក​លោក​ប៉ូល​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​និយាយ​បន្ដ​ទៀត​ កុំ​នៅ​ស្ងៀម​ឡើយ​


ព្រះជាម្ចាស់​មាន​បន្ទូល​ថា​ នៅ​ថ្ងៃ​ចុងក្រោយ​ យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​មនុស្ស​ទាំងអស់​ ហើយ​កូនប្រុស​កូនសី្រ​របស់​អ្នក​រាល់គ្នា​នឹង​ថ្លែង​ព្រះបន្ទូល​ ពួក​យុវជន​របស់​អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ដ​ រីឯ​ពួក​ចាស់ៗ​របស់​អ្នក​រាល់គ្នា​នឹង​យល់​សប្ដិ។​


មាន​មនុស្ស​ម្នាក់​នៅ​ក្រុង​នោះ​ ឈ្មោះ​អាណានាស​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ស្រប​ទៅ​តាម​គម្ពីរ​វិន័យ​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ទីនោះ​


ហើយ​គាត់​ក៏​ឃើញ​បុរស​ម្នាក់​ដែរ​ ឈ្មោះ​អាណានាស​នៅ​ក្នុង​សុបិន​និមិត្ដ​បាន​ចូល​មក​ដាក់​ដៃ​លើ​គាត់​ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​វិញ»​


ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ គាត់​មើល​មិន​ឃើញ​ ហើយ​ក៏​មិន​បាន​បរិភោគ​ ឬ​ផឹក​អ្វី​សោះ​


នៅ​ក្រុង​ដាម៉ាស់​ចៅហ្វាយ​ក្រុង​របស់​ស្ដេច​អើរេតាស​បាន​យាម​នៅ​ទ្វារ​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ​


ហើយ​ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួកអ្នក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ​ គឺ​ខ្ញុំ​បាន​ចេញ​ទៅ​ស្រុក​អារ៉ាប់​ ហើយ​ត្រលប់​មក​ឯ​ក្រុង​ដាម៉ាស់​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម