Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:1 - ព្រះគម្ពីរខ្មែរសាកល

1 ពេលនោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ ព្រះ​បាន​សាកល្បង​អ័ប្រាហាំ គឺ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “អ័ប្រាហាំ​!”។ គាត់​ក៏​ទូល​តបថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បងល​លោក​អ័ប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អ័ប្រា‌ហាំ!»។ លោក​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ជាម្ចាស់​ក៏​ល្បង‌ល​មើល​ចិត្ត​របស់​លោក​អប្រាហាំ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អប្រាហាំ!»។ លោក​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បង​អ័ប្រា‌ហាំ ដោយ​មាន​បន្ទូល​ហៅ​គាត់​ថា អ័ប្រា‌ហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អុលឡោះ​ក៏​ល្បងសាល​មើល​ចិត្ត​របស់​អ៊ីព្រហ៊ីម គឺ​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីម​ឆ្លើយ​ថា៖ «បាទ​អុលឡោះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហេតុការណ៍​ទាំងនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​អាប់រ៉ាម​ក្នុង​និមិត្ត​ថា​៖ “អាប់រ៉ាម​អើយ កុំ​ខ្លាច​ឡើយ​! យើង​ជា​ខែល​ដល់​អ្នក​។ រង្វាន់​របស់អ្នក​ធំ​ណាស់”។


ការ​នេះ​ជា​ការ​គួរឲ្យព្រួយចិត្ត​យ៉ាងខ្លាំង​ក្នុង​ភ្នែក​របស់​អ័ប្រាហាំ ដោយព្រោះ​កូនប្រុស​របស់គាត់​។


ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


អ៊ីសាក​និយាយ​នឹង​អ័ប្រាហាំ​ឪពុក​របស់ខ្លួន​ថា​៖ “លោកឪពុក​អើយ​!”។ អ័ប្រាហាំ​តបថា​៖ “កូន​អើយ មើល៍! ឪពុក​នៅទីនេះ​!”។ អ៊ីសាក​ក៏​និយាយថា​៖ “មើល៍! យើង​មាន​ភ្លើង និង​អុស ប៉ុន្តែ​កូនចៀម​សម្រាប់​តង្វាយដុត​នៅ​ឯណា​?”។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “តើ​ពួក​បងប្រុស​របស់ឯង​មិនមែន​កំពុង​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ទេ​ឬ​? មក៍! យើង​នឹង​ចាត់​ឯង​ឲ្យទៅ​រក​ពួកគេ”។ យ៉ូសែប​តប​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ”។


នៅ​យប់នោះ ព្រះ​មានបន្ទូល​នឹង​អ៊ីស្រាអែល​ក្នុង​និមិត្ត​ថា​៖ “យ៉ាកុប​! យ៉ាកុប​អើយ​!”។ គាត់​ទូលថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ”។


ព្រះយេហូវ៉ា​ទ្រង់​ពិសោធ​មនុស្ស​សុចរិត ប៉ុន្តែ​ព្រលឹង​របស់ព្រះអង្គ​ស្អប់​មនុស្ស​អាក្រក់ និង​មនុស្ស​ស្រឡាញ់​អំពើហិង្សា​។


ឡរំលាយ​មាន​សម្រាប់​ប្រាក់ ហើយ​ឡដុត​មាន​សម្រាប់​មាស រីឯ​ព្រះយេហូវ៉ា​ជា​អ្នក​ពិសោធ​ចិត្ត​។


បន្ទាប់មក ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​របស់ខ្ញុំ មានបន្ទូលថា​៖ “តើ​យើង​នឹង​ចាត់​នរណា​ឲ្យទៅ​? តើ​នរណា​នឹង​ទៅ​ជំនួស​ពួកយើង​?”។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ សូម​ចាត់​ទូលបង្គំ​ចុះ​!”។


គ្មាន​ការសាកល្បង​កើតឡើង​ដល់​អ្នករាល់គ្នា​ឡើយ លើកលែងតែ​ការសាកល្បង​ដែល​សាមញ្ញដល់មនុស្សលោក​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​មិន​បណ្ដាលឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល​ហួស​អ្វីដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ព្រះអង្គ​នឹង​រៀបចំ​ផ្លូវចេញ​ជាមួយនឹង​ការសាកល្បង​ដែរ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​។


ដោយសារតែ​ជំនឿ អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក កាល​លោក​ត្រូវបាន​ល្បងល គឺ​លោកនេះ​ដែល​ទទួល​សេចក្ដីសន្យា បម្រុងនឹង​ថ្វាយ​កូនប្រុស​តែមួយ​របស់លោក​។


អ័ប្រាហាំ​ដូនតា​របស់យើង ត្រូវបាន​រាប់ជាសុចរិត​ដោយ​បាន​ថ្វាយ​អ៊ីសាក​កូនប្រុស​របស់​លោក​នៅលើ​អាសនា តើ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​ទេ​ឬ​?


ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម