Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:15 - ព្រះគម្ពីរខ្មែរសាកល

15 គាត់ និង​ពួក​បាវបម្រើ​របស់គាត់​បាន​បែងចែកគ្នា ទាស់នឹង​ពួកគេ​ទាំង​យប់ ហើយ​វាយ​ពួកគេ ក៏​ដេញតាម​ពួកគេ​រហូតដល់​ហូបា​ដែល​នៅ​ខាងជើង​ដាម៉ាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លោក​បាន​បែង​ចែក​កម្លាំង​ទ័ព​របស់​លោក ទាំង​លោក ទាំង​ពួក​បាវ​បម្រើ​របស់​លោក ច្បាំង​នឹង​ស្ដេចទាំងនោះ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​បាន​ចែក​កង‌ទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គាត់​បាន​ចែក​កង‌ទ័ព​របស់​គាត់​ជា​ក្រុមៗ រួច​វាយ​ស្តេច​ទាំង​នោះ នៅ​ពេល​យប់។ គាត់​វាយ​ឈ្នះ​ស្តេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​អាប់រ៉ាម​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ តើ​ព្រះអង្គ​នឹង​ប្រទាន​ដល់​ទូលបង្គំ​ធ្វើអី បើ​ទូលបង្គំ​នៅតែ​គ្មានកូន ហើយ​អ្នកទទួល​ផ្ទះ​ទូលបង្គំ​ជាមរតក គឺ​អេលាស៊ើរ​អ្នក​ដាម៉ាស់​វិញ​?”។


មនុស្ស​មានចិត្តសប្បុរស ហើយ​ឲ្យ​គេ​ខ្ចី នោះ​ប្រសើរ​ហើយ​; អ្នកនោះ​នឹង​ធ្វើ​កិច្ចការ​របស់ខ្លួន​ដោយ​សេចក្ដីយុត្តិធម៌​។


នេះជា​ទំនាយ​ស្ដីអំពី​ដាម៉ាស់​: “មើល៍! ដាម៉ាស់​នឹង​ត្រូវបាន​ដកចេញ​ពី​ភាពជា​ទីក្រុង គឺ​ត្រឡប់ជា​គំនរ​បាក់បែក​វិញ​។


ដ្បិត​ក្បាល​របស់​អើរ៉ាម គឺ​ដាម៉ាស់ ហើយ​ក្បាល​របស់​ដាម៉ាស់ គឺ​រេស៊ីន​។ ក្នុងពេល​ហុកសិបប្រាំ​ឆ្នាំ អេប្រាអិម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ លែង​ជា​ប្រជាជន​មួយ​ហើយ​។


នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។ គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។


ហើយ​សុំ​ពី​លោក​នូវ​លិខិត​ទៅកាន់​សាលាប្រជុំ​នានា​នៅ​ដាម៉ាស់ ដើម្បី​បើ​គាត់​រកឃើញ​អ្នកណា​នៅ​ខាង​មាគ៌ា​នោះ គាត់​នឹង​ចង​ទាំង​ប្រុស​ទាំង​ស្រី យក​មក​យេរូសាឡិម​។


សូល​ក៏​ក្រោកឡើង​ពី​ដី ហើយ​បើក​ភ្នែក ប៉ុន្តែ​មើលមិនឃើញអ្វីសោះ​។ ដូច្នេះ គេ​ដឹកដៃ​គាត់​នាំចូល​ទៅ​ដាម៉ាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម