Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:10 - អាល់គីតាប

10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​នាក់​ឈ្មោះ​អាណាណាស។ គាត់​និមិត្ដ​ឃើញ​អ៊ីសា‌ជាអម្ចាស់​និយាយ​ហៅ​គាត់​ថា៖ «អាណាណាស!»។ គាត់​ឆ្លើយ​តប​ថា៖ «បាទ​អ៊ីសា‌ជាអម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។ គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 នៅ​ក្នុង​ក្រុង​ដាម៉ាស់​ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​ ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «អាណានាស!»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​នៅ​ទីនេះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ក្រុង​ដាម៉ាស​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណា‌នាស។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់នៅ​ក្នុង​និមិត្ត​ថា៖ «អាណា‌នាស​អើយ!» គាត់​ទូលតប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង




កិច្ចការ 9:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​ចែក​កង‌ទ័ព​របស់​គាត់​ជា​ក្រុមៗ រួច​វាយ​ស្តេច​ទាំង​នោះ នៅ​ពេល​យប់។ គាត់​វាយ​ឈ្នះ​ស្តេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អុលឡោះ​ក៏​ល្បងសាល​មើល​ចិត្ត​របស់​អ៊ីព្រហ៊ីម គឺ​ទ្រង់​មាន​បន្ទូល​ហៅ​គាត់​ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីម​ឆ្លើយ​ថា៖ «បាទ​អុលឡោះ»។


ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកកូប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទ្រង់​មិន​គាប់​ចិត្ត​នឹង​យើង​ទៀត​ទេ សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។


អុលឡោះ‌តាអាឡា​ឃើញ​ម៉ូសា​ឆៀង​ចូល​មក​ជិត​ដូច្នេះ ទ្រង់​ហៅ​ម៉ូសា​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសា​អើយ! ម៉ូសា!»។ ម៉ូសា​ឆ្លើយ​ថា៖ «បាទ»។


បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ទ្រង់​ចាត់​ខ្ញុំ​ចុះ!»។


ពេល​នោះ អុលឡោះ​បាន​បំភ្លឺ​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ ដានី‌យ៉ែល​ក៏​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។


អុលឡោះ​មាន​បន្ទូល​ថា៖ ចូរ​ស្តាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ណាពី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជាអុលឡោះ‌តាអាឡា សំដែង​ឲ្យ​ណាពី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ​តាម​រយៈ​សុបិន​និមិត្ត។


ថ្ងៃ​មួយ​ប្រមាណ​ជា​ម៉ោង​បី​រសៀល​គាត់​បាន​និមិត្ដ​ឃើញ​ម៉ាឡា‌អ៊ីកាត់​មួយ​រូប​របស់​អុលឡោះ​យ៉ាង​ច្បាស់ ម៉ាឡា‌អ៊ីកាត់​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​កូនេ‌លាស​អើយ!»។


«កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ពេល​ទូរអា​ខ្ញុំ​លង់​ស្មារតី និមិត្ដ​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។


ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំ‌ឃាំង ដើរ​តាម​ក្រោយ​ម៉ាឡា‌អ៊ីកាត់​ទៅ។ គាត់​ពុំ​នឹក​ស្មាន​ថា ការ​ដែល​ម៉ាឡា‌អ៊ីកាត់​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ គាត់​ស្មាន​តែ​គាត់​យល់‌សប្ដិ។


ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ដ​ហេតុ​អស្ចារ្យ​នេះ​ហើយ យើងក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន ព្រោះ​យើង​ជឿ​ជាក់​ថា អុលឡោះ​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។


នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ដ​ឃើញ​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេដូន​ជួយ​យើង​ខ្ញុំ​ផង!»។


យប់​មួយ លោក​ប៉ូល​និមិត្ដ​ឃើញ​អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​មក​គាត់​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ


“អុលឡោះ​មាន​បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​រស​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​បន្ទូល​យើង ពួក​យុវជន​នឹង​និមិត្ដ​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ដ។


នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណាណាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ស្រប​តាម​ហ៊ូកុំ ហើយ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។


ហើយ​និមិត្ដ​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណាណាស​ចូល​មក​ដាក់​ដៃ​លើ​គាត់ ដើម្បី​ឲ្យ​គាត់​ឃើញ​ឡើង​វិញ»។


ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។


កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អើរេ‌តាស បាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ


ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​សាវ័ក​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់ រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម