Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:11 - ព្រះគម្ពីរខ្មែរសាកល

11 ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​កាន់​បង​ក្នុង​សប្តិ​នោះ​ថា "យ៉ាកុប​អើយ" បង​ឆ្លើយ​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ទេវតា​របស់​ព្រះ‌ជាម្ចាស់​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកុប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​អញ​ក្នុង​សប្តិ​នោះ​ថា យ៉ាកុប​អើយ អញ​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកកូប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះយេហូវ៉ា​លេចមក​ដល់​អ័ប្រាហាំ​នៅក្បែរ​ដើមអូក​របស់​ម៉ាមរេ ពេល​គាត់​កំពុង​អង្គុយ​នៅ​មាត់ទ្វារ​រោង​ក្រោម​កម្ដៅ​ថ្ងៃ​។


ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “តើ​យើង​ត្រូវ​លាក់​នឹង​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​នឹង​ធ្វើ​ឬ​?


ពេលនោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ ព្រះ​បាន​សាកល្បង​អ័ប្រាហាំ គឺ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “អ័ប្រាហាំ​!”។ គាត់​ក៏​ទូល​តបថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ​!”។


ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ហៅ​អ័ប្រាហាំ​ម្ដងទៀត​ពី​លើមេឃ​មក


“នៅ​រដូវ​ហ្វូងសត្វ​ដោយញីដោយឈ្មោល បង​ក៏​ងើបភ្នែកឡើង ហើយ​ឃើញ​នៅក្នុង​យល់សប្តិ នោះ​មើល៍! ពពែឈ្មោល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​!


យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែងដែល​អ្នក​បាន​ចាក់ប្រេង​លើ​បង្គោល និងជា​កន្លែងដែល​អ្នក​បាន​បន់​បំណន់​ដល់​យើង​។ ឥឡូវនេះ ចូរ​ក្រោកឡើង​ចាកចេញ​ពី​ស្រុក​នេះ ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់អ្នក​វិញ​ចុះ​!’”។


ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


ហើយ​និយាយ​នឹង​ពួកនាង​ថា​៖ “បង​បាន​សង្កេត​ទឹកមុខ​ឪពុក​ពួកអូន​ឃើញ​ថា គាត់​មិន​ដូច​ពីមុន​ចំពោះ​បង​ទេ ប៉ុន្តែ​ព្រះ​របស់​ឪពុក​បង​បាន​គង់នៅ​ជាមួយ​បង​។


ពេលនោះ យ៉ូសែប​យល់សប្តិឃើញ​យល់សប្តិ​មួយ ហើយ​ប្រាប់​ពួក​បងប្រុស​របស់ខ្លួន នោះ​ពួកគេ​ក៏​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត​។


នៅ​យប់នោះ ព្រះ​មានបន្ទូល​នឹង​អ៊ីស្រាអែល​ក្នុង​និមិត្ត​ថា​៖ “យ៉ាកុប​! យ៉ាកុប​អើយ​!”។ គាត់​ទូលថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ”។


បើធ្វើដូច្នេះ ពេល​អ្នក​ស្រែកហៅ ព្រះយេហូវ៉ា​នឹង​ឆ្លើយតប ពេល​អ្នក​ស្រែករកជំនួយ ព្រះអង្គ​នឹង​មានបន្ទូលថា​: ‘មើល៍! យើង​នៅទីនេះ’។ ប្រសិនបើ​អ្នក​ដក​នឹម ការចង្អុលដាក់គេ និង​ការ​ពោល​ពាក្យទុច្ចរិត ចេញ​ពី​កណ្ដាលចំណោម​អ្នក


ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម