មេគ្រប់គ្រងអើយ តើអ្នករាល់គ្នាពិតជាថ្លែងសេចក្ដីយុត្តិធម៌ឬ? តើអ្នករាល់គ្នាកាត់ក្ដីមនុស្សលោកដោយសេចក្ដីទៀងត្រង់ឬ?
កិច្ចការ 4:19 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុស និងយ៉ូហានតបនឹងពួកគេថា៖ “តើការដែលស្ដាប់តាមអ្នករាល់គ្នាជាជាងស្ដាប់តាមព្រះ ជាការត្រឹមត្រូវនៅចំពោះព្រះឬទេ? សូមអស់លោកពិចារណាចុះ! Khmer Christian Bible ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅពួកគេថា៖ «ចូរពួកលោកពិចារណាមើលចុះ តើជាការត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់ដែរឬទេ ដែលឲ្យយើងស្ដាប់តាមពួកលោកជាជាងស្ដាប់តាមព្រះជាម្ចាស់នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ អាល់គីតាប ពេត្រុស និងយ៉ូហាន ឆ្លើយតបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះអុលឡោះ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់អុលឡោះ? |
មេគ្រប់គ្រងអើយ តើអ្នករាល់គ្នាពិតជាថ្លែងសេចក្ដីយុត្តិធម៌ឬ? តើអ្នករាល់គ្នាកាត់ក្ដីមនុស្សលោកដោយសេចក្ដីទៀងត្រង់ឬ?
ប៉ុន្តែប្រសិនបើមិនដូច្នោះក៏ដោយ ព្រះរាជាអើយ សូមឲ្យព្រះករុណាជ្រាបថា យើងខ្ញុំនឹងមិនគោរពបម្រើបណ្ដាព្រះរបស់ព្រះករុណាឡើយ ហើយក៏មិនថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ!”។
នៅពេលដានីយ៉ែលបានដឹងថា ឯកសារនោះត្រូវបានឡាយព្រះហស្តលេខាហើយ គាត់ក៏ចូលទៅក្នុងផ្ទះរបស់ខ្លួន——បង្អួចនៅបន្ទប់ខាងលើរបស់គាត់បានចំហឆ្ពោះទៅយេរូសាឡិម——គាត់ក៏លុតជង្គង់ ហើយអធិស្ឋាន ព្រមទាំងអរព្រះគុណនៅចំពោះព្រះរបស់គាត់មួយថ្ងៃបីដង ដូចដែលគាត់បានធ្វើពីមុន។
ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។
ព្រះយេស៊ូវទ្រង់ចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖“ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើង ដើម្បីឲ្យពួកយើងបានហូប”។
កុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្តែចូរវិនិច្ឆ័យតាមការកាត់ទោសដ៏សុចរិតយុត្តិធម៌វិញ”។
នៅពេលពួកគេឃើញភាពក្លាហានរបស់ពេត្រុស និងយ៉ូហាន ទាំងយល់ឃើញថាអ្នកទាំងពីរជាមនុស្សសាមញ្ញ និងមិនបានរៀនសូត្រ ពួកគេក៏ភ្ញាក់ផ្អើល ហើយមើលស្គាល់ថាអ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ
ថា៖ “តើយើងមិនបានបញ្ជាអ្នករាល់គ្នាយ៉ាងម៉ឺងម៉ាត់មិនឲ្យបង្រៀនក្នុងនាមនេះទេឬ? ប៉ុន្តែមើល៍! អ្នករាល់គ្នាបានផ្សព្វផ្សាយសេចក្ដីបង្រៀនរបស់អ្នករាល់គ្នាពាសពេញយេរូសាឡិម ហើយមានបំណងទម្លាក់ឈាមរបស់បុរសនេះមកលើយើងទៀត!”។
ប៉ុន្តែពេត្រុស និងពួកសាវ័កតបថា៖ “យើងខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។
ខ្ញុំនិយាយនឹងអ្នករាល់គ្នា ដូចជានិយាយទៅកាន់មនុស្សមានប្រាជ្ញា ដូច្នេះចូរពិចារណាដោយខ្លួនឯងនូវអ្វីដែលខ្ញុំនិយាយចុះ។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតការធ្វើដូច្នេះជាការត្រឹមត្រូវ។
ដោយសារតែជំនឿ កាលម៉ូសេកើតមក លោកត្រូវឪពុកម្ដាយលាក់ទុកបីខែ ពីព្រោះពួកគាត់ឃើញថាកូននោះស្អាត ហើយពួកគាត់មិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។
តើអ្នករាល់គ្នាមិនបានប្រកាន់ថាមានភាពខុសគ្នានៅក្នុងចំណោមអ្នករាល់គ្នា ហើយបានក្លាយជាអ្នកវិនិច្ឆ័យដែលមានគំនិតអាក្រក់ទេឬ?