សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។
កិច្ចការ 25:7 - ព្រះគម្ពីរខ្មែរសាកល នៅពេលប៉ូលមកដល់ ពួកយូដាដែលចុះមកពីយេរូសាឡិមក៏ឈរព័ទ្ធជុំវិញគាត់ ហើយចោទប្រកាន់គាត់ដោយពាក្យបណ្ដឹងធ្ងន់ៗជាច្រើន ដែលពួកគេមិនអាចបញ្ជាក់ភស្តុតាងបាន។ Khmer Christian Bible ពេលលោកប៉ូលមកដល់ ពួកជនជាតិយូដាដែលមកពីក្រុងយេរូសាឡិម ក៏ឈរព័ទ្ធជុំវិញលោកប៉ូល ទាំងធ្វើការចោទប្រកាន់ធ្ងន់ៗច្រើនករណីទាស់នឹងគាត់ ដែលពួកគេមិនអាចបង្ហាញភស្ដុតាងបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកប៉ុលមកដល់ ពួកសាសន៍យូដាដែលចុះពីក្រុងយេរូសាឡិមមក នាំគ្នាឈរជុំវិញលោក ហើយចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចបង្ហាញភស្តុតាងបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹមបាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះគាត់ចូលមកដល់ នោះពួកសាសន៍យូដា ដែលចុះពីក្រុងយេរូសាឡិមមក គេឈរនៅជុំវិញ ក៏ចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចនឹងរកភស្តុតាងបាន អាល់គីតាប ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។ |
សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។
រីឯពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឈរនៅទីនោះ ហើយចោទប្រកាន់ព្រះអង្គយ៉ាងខ្លាំង។
ហើយចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ “យើងខ្ញុំបានឃើញអ្នកនេះកំពុងនាំជនរួមជាតិរបស់យើងខ្ញុំឲ្យវង្វេង ហើយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ព្រមទាំងហៅខ្លួនឯងថាព្រះគ្រីស្ទ គឺស្ដេចទៀតផង”។
ទាំងស្រែកឡើងថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! មកជួយគ្នា! ជននេះហើយ ជាម្នាក់ដែលបង្រៀនទាស់នឹងប្រជាជន ក្រឹត្យវិន័យ និងកន្លែងនេះ ដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។ លើសពីនេះទៅទៀត វាបាននាំជនជាតិក្រិកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីវិសុទ្ធនេះសៅហ្មង”។
ពួកគេក៏មិនអាចបញ្ជាក់ភស្តុតាងដល់លោក អំពីការដែលពួកគេកំពុងចោទប្រកាន់ខ្ញុំឥឡូវនេះបានដែរ។
ភេស្ទុសមានប្រសាសន៍ថា៖ “ព្រះបាទអ័គ្រីប៉ា និងអស់លោកដែលមានវត្តមានជាមួយយើងខ្ញុំអើយ សូមមើលបុរសនេះដែលប្រជាជនយូដាទាំងអស់បានប្ដឹងមកខ្ញុំ ទាំងនៅយេរូសាឡិម និងនៅទីនេះផង ដោយស្រែកថាមិនត្រូវឲ្យគាត់រស់នៅតទៅទៀតទេ។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!