Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:6 - ព្រះគម្ពីរខ្មែរសាកល

6 លោក​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើសពី​ប្រាំបី ឬ​ដប់​ថ្ងៃ រួច​ចុះ​ទៅ​សេសារា​។ នៅ​ថ្ងៃបន្ទាប់ លោក​ក៏​អង្គុយ​លើ​កៅអីកាត់ក្ដី ហើយ​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ពេល​បាន​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី​ ឬ​ដប់​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ចុះ​ទៅ‍​ឯ​ក្រុង​សេសារា​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​អង្គុយ​ក្នុង​សាលា​ក្ដី​ បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ក្រោយ​ពី​លោក​បាន​ស្នាក់​នៅ​ជាមួយ​ពួកគេ មិន​លើស​ពី​ប្រាំ​បី ឬ​ដប់​ថ្ងៃផង លោក​ក៏​ចុះ​ទៅ​ក្រុង​សេ‌សា‌រា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​បាន​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​គេ​ជាង​១០​ថ្ងៃ នោះ​ក៏​ចុះ​ទៅ​ឯ​សេសារា​វិញ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ុល​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

6 លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសា‌រា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។

សូមមើលជំពូក ចម្លង




កិច្ចការ 25:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


ពីឡាត់​ឮ​ពាក្យ​ទាំងនេះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​មក ហើយ​អង្គុយ​លើ​កៅអីកាត់ក្ដី នៅ​កន្លែង​ដែល​គេ​ហៅថា “ទី​ក្រាលថ្ម” ភាសាហេព្រើរ​ហៅថា “កាបាថា”។


បី​ថ្ងៃ​ក្រោយពី​ភេស្ទុស​មក​ដល់​ខេត្ត​នោះ លោក​បាន​ឡើង​ពី​សេសារា​ទៅ​យេរូសាឡិម​។


ប៉ូល​ឆ្លើយថា​៖ “ខ្ញុំ​កំពុង​ឈរ​នៅមុខ​ទីកាត់ក្ដី​របស់​សេសារ ជា​កន្លែងដែល​គួរ​កាត់ក្ដី​ខ្ញុំ​។ ខ្ញុំ​មិន​បាន​ធ្វើខុស​អ្វី​នឹង​ជនជាតិយូដា​ទេ ដូចដែល​លោក​ជ្រាប​ច្បាស់​ហើយ​។


ដូច្នេះ កាល​ពួកគេ​មកជួបជុំគ្នា​នៅ​ទីនេះ ខ្ញុំព្រះបាទ​មិន​បាន​ពន្យារពេល​ឡើយ គឺ​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំព្រះបាទ​អង្គុយ​លើ​កៅអីកាត់ក្ដី ហើយ​បញ្ជា​ឲ្យ​នាំ​បុរស​នោះ​មក​។


យ៉ាងណាមិញ ភេស្ទុស​តបថា​៖ “ប៉ូល​ជាប់ឃុំឃាំង​នៅ​សេសារា រីឯ​ខ្លួនខ្ញុំផ្ទាល់​ក៏​បម្រុងនឹង​ត្រឡប់ទៅវិញ​ក្នុងពេលឆាប់ៗ​ដែរ”។


លោក​មានប្រសាសន៍​ទៀត​ថា​៖ “ដូច្នេះ ពួក​អ្នក​មានអំណាច​ក្នុង​អ្នករាល់គ្នា​ចុះទៅជាមួយ​ខ្ញុំ ហើយ​ប្រសិនបើ​បុរស​នោះ​មាន​អ្វី​ខុស ចូរ​ចោទប្រកាន់​គាត់​ចុះ”។


រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕


ដ្បិត​យើង​គ្រប់គ្នា​ត្រូវតែ​បង្ហាញខ្លួន​នៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​ម្នាក់ៗ​បាន​ទទួល​រង្វាន់​តាម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូបកាយ​នេះ មិនថា​ល្អ​ក្ដី អាក្រក់​ក្ដី​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម