Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:7 - Khmer Christian Bible

7 ពេល​លោក​ប៉ូល​មក​ដល់​ ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការ​ចោទប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 នៅពេល​ប៉ូល​មក​ដល់ ពួកយូដា​ដែល​ចុះមក​ពី​យេរូសាឡិម​ក៏​ឈរព័ទ្ធជុំវិញ​គាត់ ហើយ​ចោទប្រកាន់​គាត់​ដោយ​ពាក្យបណ្ដឹង​ធ្ងន់ៗ​ជាច្រើន ដែល​ពួកគេ​មិន​អាច​បញ្ជាក់ភស្តុតាង​បាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​លោក​ប៉ុល​មក​ដល់ ពួក​សាសន៍​យូដាដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម​មក នាំ​គ្នា​ឈរ​ជុំ​វិញ​លោក ហើយ​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​បង្ហាញ​ភស្តុតាង​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​លោក​ប៉ូល​មក​ដល់ ជន‌ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូ‌សាឡឹម​បាន​នាំ​គ្នា​ចោម‌រោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្ដុតាង​អ្វី​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 លុះ​គាត់​ចូល​មក​ដល់ នោះ​ពួក​សាសន៍​យូដា ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម​មក គេ​ឈរ​នៅ​ជុំ‌វិញ ក៏​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​នឹង​រក​ភស្តុ‌តាង​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​លោក​ប៉ូល​មក​ដល់ ជន‌ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូ‌សាឡឹម បាន​នាំ​គ្នា​ចោម​រោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្ដុតាង​អ្វី​បាន​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 25:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូវិន័យ​មក​ពី​ក្រុង​យេរូសាឡិម​ បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ ទូល​ថា៖​


ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ក៏​ក្រោក​ឈរ​ចោទ​ប្រកាន់​ព្រះអង្គ​យ៉ាង​ធ្ងន់ៗ។​


ពួកគេ​ក៏​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖​ «យើង​បាន​ឃើញ​អ្នក​នេះ​កំពុង​នាំ​ជនជាតិ​របស់​យើង​បះបោរ​ និង​ហាម​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​ ព្រមទាំង​ហៅ​ខ្លួន​ឯង​ថា​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ស្ដេច»។​


ដោយ​ស្រែក​ឡើង​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ មក៍​ជួយ​គ្នា!​ ម្នាក់​នេះ​ហើយ​ ដែល​បាន​បង្រៀន​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង​ ទាស់​នឹង​គម្ពីរ​វិន័យ​របស់​យើង​ហើយ​ទាស់​នឹង​ទី​កន្លែង​នេះ​ លើស​ពី​នេះ​ទៀត​ គាត់​បាន​នាំ​ជនជាតិ​ក្រេក​ចូល​មក​ក្នុង​ព្រះ​វិហារ​ ហើយ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​នេះ​ស្មោកគ្រោក​ទៀត»​


ពួកគេ​ក៏​មិន​អាច​បង្ហាញ​ភស្ដុតាង​ដល់​លោក​អំពី​ករណី​ដែល​ពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​នៅ​ពេល​នេះ​បាន​ដែរ​


ដោយ​និយាយ​ថា៖​ «ឱ​ ស្ដេច​អ័គ្រីប៉ា​ និង​អស់​លោក​ដែល​មាន​វត្ដមាន​នៅ​ទី​នេះ​ជាមួយ​យើង​ បុរស​ដែល​អស់​លោក​ឃើញ​នេះ​ហើយ​ដែល​បណ្ដាជន​នៃ​ពួក​ជនជាតិ​យូដា​ទាំង​អស់​ ទាំង​នៅ​ក្រុង​យេរូសាឡិម​ និង​នៅ​ទី​នេះ​បាន​ប្ដឹង​ឧទ្ធរណ៍​មក​ខ្ញុំ​ ដោយ​ស្រែក​ថា​ គាត់​មិន​សម​រស់​នៅ​ទៀត​ទេ​


ពួកគេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​សាសន៍​ដទៃ​ទេ​ ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ ពួកគេ​ធ្វើ​ដូច្នេះ​ បាប​របស់​ពួកគេ​កាន់​តែ​កើន​ឡើង​ជានិច្ច​ ហើយ​នៅ​ទីបំផុត​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​ធ្លាក់​មក​លើ​ពួកគេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម