កិច្ចការ 24:26 - ព្រះគម្ពីរខ្មែរសាកល ក្នុងពេលជាមួយគ្នា លោកក៏សង្ឃឹមដែរថា ប៉ូលនឹងឲ្យប្រាក់ដល់លោក ដូច្នេះលោកហៅប៉ូលមកសន្ទនាជាមួយជាញឹកញាប់។ Khmer Christian Bible នៅពេលជាមួយគ្នានោះដែរ គាត់សង្ឃឹមថា គាត់នឹងទទួលបានប្រាក់ពីលោកប៉ូល ដូច្នេះ ក៏ចាត់គេឲ្យហៅលោកប៉ូលមកនិយាយគ្នាជាមួយគាត់ជាញឹកញាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលជាមួយគ្នានោះ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ុល ហេតុនេះហើយបានជាលោកឲ្យគេទៅហៅលោកប៉ុល មកសន្ទនាជាមួយជាញឹកញាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង អាល់គីតាប លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ |
សំណូកជាត្បូងវិសេសក្នុងភ្នែករបស់អ្នកឲ្យ គ្រប់កន្លែងដែលគាត់បែរទៅ គាត់នឹងបានសម្រេច។
ស្ដេចធ្វើឲ្យស្រុកបានស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌ រីឯមនុស្សដែលស៊ីសំណូករំលំស្រុកវិញ។
បណ្ដាមេដឹកនាំរបស់អ្នកជាអ្នកបះបោរ និងជាគូកនរបស់ពួកចោរ; ពួកគេគ្រប់គ្នាស្រឡាញ់សំណូក ហើយដេញតាមជំនូន ពួកគេមិនរកយុត្តិធម៌ឲ្យកូនកំព្រា ហើយរឿងក្ដីរបស់ស្ត្រីមេម៉ាយក៏មិនមកនៅចំពោះពួកគេដែរ។
អ្នកដែលដើរក្នុងសេចក្ដីយុត្តិធម៌ ហើយនិយាយសេចក្ដីទៀងត្រង់ ជាអ្នកដែលបដិសេធកម្រៃទុច្ចរិតពីការសង្កត់សង្កិន ជាអ្នកដែលរាដៃមិនទទួលសំណូក ជាអ្នកដែលខ្ទប់ត្រចៀករបស់ខ្លួនមិនស្ដាប់ការបង្ហូរឈាម ហើយបិទភ្នែករបស់ខ្លួនមិនមើលទៅការអាក្រក់
ឆ្កែទាំងនោះសាហាវខាងឯចំណង់អាហារ ក៏មិនស្គាល់ការឆ្អែតឆ្អន់ឡើយ; ពួកគេជាអ្នកគង្វាលដែលមិនស្គាល់ការយល់ច្បាស់; ពួកគេទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវរបស់ខ្លួន ម្នាក់ៗទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ។
ក្រោយពីបានចាកចេញជាច្រើនឆ្នាំ ខ្ញុំក៏ត្រឡប់មកវិញ ដោយនាំយកអំណោយដល់ជនរួមជាតិរបស់ខ្ញុំ ព្រមទាំងថ្វាយតង្វាយផង។
ឬមួយក៏អ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានទេឬ? កុំចាញ់បោកឡើយ! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា
ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។