Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:15 - ព្រះគម្ពីរខ្មែរសាកល

15 អ្នកដែល​ដើរ​ក្នុង​សេចក្ដីយុត្តិធម៌ ហើយ​និយាយ​សេចក្ដីទៀងត្រង់ ជា​អ្នកដែល​បដិសេធ​កម្រៃទុច្ចរិត​ពី​ការសង្កត់សង្កិន ជា​អ្នកដែល​រា​ដៃ​មិន​ទទួល​សំណូក ជា​អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​មិន​ស្ដាប់​ការបង្ហូរឈាម ហើយ​បិទ​ភ្នែក​របស់ខ្លួន​មិន​មើល​ទៅ​ការ​អាក្រក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កម្រៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កម្ចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត និង​អ្នក​និយាយ​ការ​ពិត ទើប​អាច​នៅ​ក្បែរ​បាន គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កម្រៃ អ្នក​មិន​ព្រម​ទទួល​សំណូក អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កំរៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កំចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត និង​អ្នក​និយាយ​ការ​ពិត ទើប​អាច​នៅ​ក្បែរ​បាន គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កំរៃ អ្នក​មិន​ព្រម​ទទួល​សំណូក អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។

សូមមើលជំពូក ចម្លង




អេសាយ 33:15
43 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នកដែល​រក្សា​សេចក្ដីយុត្តិធម៌ ដែល​អនុវត្ត​សេចក្ដីសុចរិត​គ្រប់ពេល​!


សូម​បង្វែរ​ភ្នែក​របស់ទូលបង្គំ​ចេញ កុំឲ្យ​មើល​ការឥតខ្លឹមសារ​ឡើយ សូម​រក្សាជីវិត​ទូលបង្គំ​តាម​មាគ៌ា​របស់ព្រះអង្គ​ផង​។


គាត់​មិន​ឲ្យ​គេ​ខ្ចី​លុយ​ដើម្បី​យក​ការប្រាក់​ឡើយ ក៏​មិន​យក​សំណូក​ទាស់នឹង​មនុស្ស​ឥតទោស​ដែរ​។ អ្នកដែល​ប្រព្រឹត្ត​សេចក្ដីទាំងនេះ​ហើយ ដែល​មិន​រង្គើ​ជារៀងរហូត​!​៕


កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មនុស្សបាប​ល្បួង​អ្នក កុំ​ព្រម​ឲ្យសោះ​។


កូន​របស់ខ្ញុំ​អើយ កុំ​ដើរ​ជាមួយ​ពួកគេ​ក្នុង​ផ្លូវ​នោះ​ឡើយ ចូរ​ឃាត់ឃាំង​ជើង​អ្នក​ពី​គន្លង​របស់ពួកគេ


អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍ គឺ​ដើរ​ដោយ​សុវត្ថិភាព រីឯ​អ្នកដែល​បង្វៀច​ផ្លូវ​របស់ខ្លួន​នឹង​ត្រូវបាន​លាតត្រដាង​។


អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន រីឯ​អ្នកដែល​ស្អប់​សំណូក​នឹង​មានជីវិតរស់​។


តើ​មិនមែន​ជា​ការតមអាហារ​យ៉ាងនេះ​ទេ​ឬ ដែល​យើង​ជ្រើសរើសយក​? គឺ​ដោះ​ច្រវាក់​នៃ​សេចក្ដីអាក្រក់ ស្រាយ​ចំណង​នឹម ហើយ​ដោះលែង​អ្នកដែល​ត្រូវបាន​សង្កត់សង្កិន​ឲ្យ​មានសេរីភាព ព្រមទាំង​បំបាក់​គ្រប់ទាំង​នឹម​ផង​។


បើធ្វើដូច្នេះ ពន្លឺ​របស់អ្នក​នឹង​ធ្លាយចេញមក​ដូចជា​ពន្លឺអរុណ ហើយ​ការជាសះស្បើយ​របស់អ្នក​នឹង​ដុះឡើង​យ៉ាងឆាប់ រីឯ​សេចក្ដីសុចរិត​របស់អ្នក​នឹង​ដើរ​នៅមុខ​អ្នក ហើយ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ការពារខាងក្រោយ​អ្នក​។


សេចក្ដីបង្រៀន​នៃ​សេចក្ដីពិត​មាន​នៅក្នុង​មាត់​របស់គាត់ ហើយក៏​គ្មាន​សេចក្ដីទុច្ចរិត​ណា​ត្រូវបាន​រកឃើញ​លើ​បបូរមាត់​របស់គាត់​ឡើយ​។ គាត់​បាន​ដើរ​ជាមួយ​យើង​ក្នុង​សេចក្ដីសុខសាន្ត និង​សេចក្ដីយុត្តិធម៌ ហើយ​គាត់​បាន​បង្វែរ​មនុស្ស​ជាច្រើន​ឲ្យមកវិញ​ចេញពី​អំពើទុច្ចរិត​។


និយាយថា​៖ “តើ​អស់លោក​ព្រម​ឲ្យ​អ្វី​ដល់​ខ្ញុំ បើសិនខ្ញុំ​ប្រគល់​អ្នកនោះ​ឲ្យ​អស់លោក​?” ពួកគេ​ក៏​ព្រមឲ្យ​កាក់ប្រាក់​សាមសិប​ដល់​គាត់​។


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


រីឯ​សាខេក៏​ឈរ ទូល​ព្រះអម្ចាស់​ថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នឹង​ឲ្យ​ពាក់កណ្ដាល​នៃ​ធនធាន​របស់ទូលបង្គំ​ដល់​អ្នកក្រ ហើយ​បើសិន​ទូលបង្គំ​ចេះតែចោទយក​អ្វី​ពី​អ្នកណា ទូលបង្គំ​នឹង​សង​មួយជាបួន​វិញ”។


ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។


កូន‍រាល់គ្នា​អើយ កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ​! អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ជា​មនុស្ស​សុចរិត ដូចដែល​ព្រះអង្គ​ទ្រង់​សុចរិត​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម