Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:17 - ព្រះគម្ពីរខ្មែរសាកល

17 ក្រោយពី​បាន​ចាកចេញ​ជាច្រើន​ឆ្នាំ ខ្ញុំ​ក៏​ត្រឡប់មកវិញ ដោយ​នាំយក​អំណោយ​ដល់​ជនរួមជាតិ​របស់ខ្ញុំ ព្រមទាំង​ថ្វាយ​តង្វាយ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ប៉ុន្តែ​ ច្រើន​ឆ្នាំ​ក្រោយ​មក​ ពេល​ខ្ញុំ​នាំ​តង្វាយ​ ព្រមទាំង​ជំនួយ​មក​ឲ្យ​ជាតិ​សាសន៍​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡិម​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាទ​ក៏​បាន​ត្រឡប់​មក​វិញ ដើម្បី​នាំ​យក​ជំនួយ​មក​ជួយ​សាសន៍​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 លុះ​ក្រោយ​ដែល​ខ្ញុំ​ប្របាទ​បាន​ចោល​ស្រុក​ទៅ​ជា​យូរ​ឆ្នាំ នោះ​ក៏​ត្រឡប់​មក​ធ្វើ​ទាន​វិញ ព្រម​ទាំង​យក​ជំនូន​មក ជូន​ដល់​សាសន៍​របស់​ខ្ញុំ​ប្របាទ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ និង​ជូន​ជំនូន​ទៅ​អុលឡោះ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 24:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះគឺដោយសារ​ប៉ូល​បាន​សម្រេចចិត្ត​រួចហើយ​ថា​នឹង​ធ្វើដំណើរបង្ហួស​អេភេសូរ ដើម្បីកុំឲ្យ​ខាតពេល​នៅ​អាស៊ី ពីព្រោះ​គាត់​កំពុង​ប្រញាប់​ទៅ​ឲ្យ​ដល់​យេរូសាឡិម​នៅ​ថ្ងៃ​បុណ្យថ្ងៃទីហាសិប ប្រសិនបើ​អាច​។


ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដោយ​នឹកចាំ​ថា អស់រយៈពេល​បីឆ្នាំ ខ្ញុំ​បាន​ទូន្មាន​អ្នករាល់គ្នា​ម្នាក់ៗ​ទាំង​ទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ​ឡើយ​។


ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ប៉ូល​ក៏​យក​អ្នកទាំងនោះ​ទៅ ហើយ​ធ្វើពិធីជម្រះកាយ​ជាមួយ​ពួកគេ រួច​ចូលទៅ​ក្នុង​ព្រះវិហារ បញ្ជាក់​ពេល​បញ្ចប់​នៃ​ថ្ងៃ​ជម្រះកាយ គឺរយៈពេល​រហូតដល់​ត្រូវ​ថ្វាយ​តង្វាយ សម្រាប់​ពួកគេ​ម្នាក់ៗ​។


ក្នុងពេលជាមួយគ្នា លោក​ក៏​សង្ឃឹម​ដែរ​ថា ប៉ូល​នឹង​ឲ្យ​ប្រាក់​ដល់​លោក ដូច្នេះ​លោក​ហៅ​ប៉ូល​មក​សន្ទនា​ជាមួយ​ជាញឹកញាប់​។


គឺឲ្យ​បាន​ស្រោចស្រង់​ពី​ពួក​អ្នក​មិនព្រមជឿ​នៅ​យូឌា និង​ឲ្យ​ការងារបម្រើ​របស់ខ្ញុំ​សម្រាប់​យេរូសាឡិម បានជា​ទីពេញចិត្ត​ដល់​វិសុទ្ធជន


ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។


ដ្បិត​អ្នករាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ទោះបីជា​ព្រះអង្គ​មានស្ដុកស្ដម្ភ​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រឡប់ជាក្រ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានស្ដុកស្ដម្ភ ដោយ​ភាពក្រីក្រ​របស់​ព្រះអង្គ​។


ដ្បិត​ការងារ​នៃ​ការបម្រើ​នេះ មិនគ្រាន់តែ​បំពេញ​ភាពខ្វះខាត​របស់​វិសុទ្ធជន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ចម្រើនឡើង​តាមរយៈ​ការអរព្រះគុណ​ជាច្រើន​ដល់​ព្រះ​ទៀតផង​។


ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​អំពី​អ្នកក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខំប្រឹង​ធ្វើ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម