កាលណាផ្លូវរបស់មនុស្សម្នាក់គាប់ព្រះហឫទ័យព្រះយេហូវ៉ា សូម្បីតែសត្រូវរបស់អ្នកនោះក៏ព្រះអង្គធ្វើឲ្យនៅសុខសាន្តជាមួយគាត់ដែរ។
កិច្ចការ 23:9 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេស្រែកឡើងយ៉ាងខ្លាំង។ មានគ្រូវិន័យខាងគណៈផារិស៊ីខ្លះក្រោកឡើង ប្រកែកយ៉ាងខ្លាំងថា៖ “យើងឃើញថា គ្មានកំហុសអ្វីក្នុងបុរសនេះឡើយ។ ប្រហែលមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ទេដឹង?”។ Khmer Christian Bible ពេលនោះ ក៏មានសំឡេងទ្រហឹងអឺងអ័ព្ទ ហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះ បានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថា បុរសនេះគ្មានកំហុសឡើយ ប៉ុន្ដែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយនិយាយមកគាត់ទេដឹង?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយអាចារ្យខ្លះខាងពួកផារិស៊ី ឈរឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីឡើយ តែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេដឹង?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតា*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះកើតមានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយពួកអាចារ្យខ្លះខាងពួកផារិស៊ី ក៏ឈរឡើងជជែកថា យើងមិនឃើញជាមនុស្សនេះមានទោសខុសអ្វីសោះ តែបើមានវិញ្ញាណ ឬទេវតាបាននិយាយនឹងគាត់ នោះធ្វើដូចម្តេចវិញ អាល់គីតាប ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយតួនខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានវិញ្ញាណ ឬម៉ាឡាអ៊ីកាត់ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ |
កាលណាផ្លូវរបស់មនុស្សម្នាក់គាប់ព្រះហឫទ័យព្រះយេហូវ៉ា សូម្បីតែសត្រូវរបស់អ្នកនោះក៏ព្រះអង្គធ្វើឲ្យនៅសុខសាន្តជាមួយគាត់ដែរ។
ពួកគ្រូវិន័យរបស់ផារិស៊ីឃើញថាព្រះអង្គសោយជាមួយមនុស្សបាប និងអ្នកទារពន្ធ ក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គាត់ហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ពីឡាត់មានប្រសាសន៍នឹងពួកគេជាលើកទីបីថា៖ “ហេតុអ្វី? តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី? ខ្ញុំរកមិនឃើញទោសអ្វីដល់ស្លាប់ក្នុងគាត់ឡើយ។ ដូច្នេះ ក្រោយពីវាយប្រដៅគាត់ ខ្ញុំនឹងដោះលែងគាត់”។
ពីឡាត់ក៏មានប្រសាសន៍នឹងពួកនាយកបូជាចារ្យ និងហ្វូងមនុស្សថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងមនុស្សនេះឡើយ”។
ពួកផារិស៊ី និងពួកគ្រូវិន័យរបស់ពួកគេក៏រអ៊ូរទាំដាក់ពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏អ្នករាល់គ្នាស៊ីផឹកជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ហ្វូងមនុស្សដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ “មានផ្គរលាន់”។ អ្នកខ្លះទៀតថា៖ “មានទូតសួគ៌របស់ព្រះនិយាយនឹងគាត់”។
ដូច្នេះ ប្រសិនបើព្រះបានប្រទានអំណោយទានដូចគ្នាដល់ពួកគេ ដូចដែលព្រះអង្គបានប្រទានមកយើង កាលយើងបានជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជានរណាដែលអាចរារាំងព្រះបាន?”។
“ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅជិតដល់ដាម៉ាស់ មានកើតឡើងដូច្នេះ: ប្រហែលជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃចាំងមកជុំវិញខ្ញុំ។
ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយនឹងខ្ញុំថា:‘សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនយើង?’។
ខ្ញុំបាទបានឃើញថា គាត់ត្រូវបានប្ដឹងអំពីបញ្ហាទាក់ទងនឹងក្រឹត្យវិន័យរបស់ពួកគេ ហើយគ្មានបណ្ដឹងអ្វីដែលសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ។
ដ្បិតពួកសាឌូស៊ីនិយាយថា គ្មានការរស់ឡើងវិញ ហើយក៏គ្មានទូតសួគ៌ ឬវិញ្ញាណឡើយ រីឯពួកផារិស៊ីទទួលស្គាល់ទាំងអស់។
រីឯខ្ញុំវិញ ខ្ញុំយល់ឃើញថា គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ ប៉ុន្តែដោយសារខ្លួនគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ។
លុះចេញទៅខាងក្រៅ ពួកគេនិយាយគ្នាថា៖ “បុរសនេះមិនបានធ្វើអ្វីសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ”។
ដ្បិតយប់មិញ មានទូតសួគ៌របស់ព្រះដែលខ្ញុំជារបស់ព្រះអង្គ គឺព្រះដែលខ្ញុំកំពុងបម្រើដែរនោះ បានឈរនៅក្បែរខ្ញុំ
ផ្ទុយទៅវិញ ប្រសិនបើការនេះមកពីព្រះ អ្នករាល់គ្នាមិនអាចរំលាយពួកគេបានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នាអាចត្រូវជាប់ទោសជាអ្នកប្រឆាំងនឹងព្រះទៀតផង”។ ដូច្នេះ ពួកគេក៏យល់ព្រមតាមកាម៉ាលាល។
គាត់ដួលទៅលើដី ក៏ឮសំឡេងមួយនិយាយនឹងគាត់ថា៖“សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?”។