Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:22 - ព្រះគម្ពីរខ្មែរសាកល

22 ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ជា​លើក​ទីបី​ថា៖ “ហេតុអ្វី​? តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​? ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ដល់​ស្លាប់​ក្នុង​គាត់​ឡើយ​។ ដូច្នេះ ក្រោយពី​វាយប្រដៅ​គាត់ ខ្ញុំ​នឹង​ដោះលែង​គាត់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ជា​លើក​ទី​បី​ថា៖​ «ហេតុអ្វី​ តើ​អ្នក​នេះ​បាន​ធ្វើ​អ្វី​អាក្រក់​ឬ?​ ខ្ញុំ​ឃើញ​ថា​គាត់​គ្មាន​ទោស​ត្រូវ​ស្លាប់​ទេ​ ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គម្រប់​បី​ដង​ថា៖ «តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ឡើយ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​គាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គំរប់​៣​ដង​ថា តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង




លូកា 23:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​បាន​នាំ​អ្នក​នេះ​មក​រក​ខ្ញុំ ទុកដូចជា​មនុស្ស​ដែល​នាំ​ប្រជាជន​ឲ្យបះបោរ ហើយ​មើល៍! ខ្ញុំ​បាន​សួរចម្លើយ​គាត់​នៅមុខ​អ្នករាល់គ្នា ប៉ុន្តែ​មិន​ឃើញ​ទោស​អ្វី​ក្នុង​អ្នក​នេះ ដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់​គាត់​ឡើយ​។


ដូច្នេះ ក្រោយពី​វាយប្រដៅ​គាត់ ខ្ញុំ​នឹង​ដោះលែង​គាត់”។


ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ម្ដងទៀត ដោយ​ចង់​ដោះលែង​ព្រះយេស៊ូវ​។


ប៉ុន្តែ​ពួកគេ​ស្រែក​បន្តទៀត​ថា៖ “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ​!”។


ពួកគេ​ស្រែកទទូច​យ៉ាងខ្លាំង​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ ហើយ​សំឡេង​របស់​ពួកគេ​បាន​ឈ្នះ​។


ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួក​នាយកបូជាចារ្យ និង​ហ្វូងមនុស្ស​ថា៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​មនុស្ស​នេះ​ឡើយ”។


គឺ​ដោយ​ព្រះលោហិត​ដ៏វិសេស​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ប្រៀបដូចជា​កូនចៀម​ដ៏ឥតសៅហ្មង និង​ឥតប្រឡាក់​។


ដ្បិត​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ម្ដង​ដើម្បី​ប្រោសលោះ​បាប គឺ​អ្នក​សុចរិត​បាន​ជំនួស​អ្នក​ទុច្ចរិត ដើម្បីឲ្យ​ព្រះអង្គ​នាំ​អ្នករាល់គ្នា​ទៅ​ឯ​ព្រះ​។ ព្រះគ្រីស្ទ​ត្រូវគេ​ធ្វើគុត​ខាងសាច់ឈាម ប៉ុន្តែ​មានព្រះជន្ម​រស់ឡើងវិញ​ខាងវិញ្ញាណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម