Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:31 - ព្រះគម្ពីរខ្មែរសាកល

31 លុះ​ចេញទៅ​ខាងក្រៅ ពួកគេ​និយាយ​គ្នា​ថា​៖ “បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ហើយ​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖​ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ ឬ​ការ​ជាប់​ច្រវាក់​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 កាល​អ្នក​ទាំង​អស់ថយ​ចេញ​ទៅ គេ​ក៏​ពិភាក្សា​គ្នា​ថា៖ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ស្លាប់ ឬដាក់​គុក​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ហើយ​ចាក​ចេញ​ទៅ ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 កាល​បាន​ថយ​ចេញ​ផុត​ហើយ នោះ​ក៏​ពិភាក្សា​គ្នា​ថា មនុស្ស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ស្លាប់ ឬ​នឹង​ជាប់​ចំណង​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ហើយ​ចាក​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។

សូមមើលជំពូក ចម្លង




កិច្ចការ 26:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំបាទ​បាន​ឃើញថា គាត់​ត្រូវបាន​ប្ដឹង​អំពី​បញ្ហា​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​ពួកគេ ហើយ​គ្មាន​បណ្ដឹង​អ្វី​ដែល​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ​។


ដូច្នេះ ពួកគេ​ស្រែកឡើង​យ៉ាងខ្លាំង​។ មាន​គ្រូវិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ក្រោកឡើង ប្រកែកយ៉ាងខ្លាំង​ថា​៖ “យើង​ឃើញថា គ្មាន​កំហុស​អ្វី​ក្នុង​បុរស​នេះ​ឡើយ​។ ប្រហែល​មាន​វិញ្ញាណ ឬ​ទូតសួគ៌​និយាយ​នឹង​គាត់​ទេដឹង​?”។


នៅពេល​សួរចម្លើយ​ខ្ញុំ​រួចហើយ ពួកគេ​ចង់​ដោះលែង​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​ដល់​ស្លាប់​ទេ​។


យ៉ាងណាមិញ ចូរឆ្លើយ​ដោយ​សុភាពរាបសា និង​ដោយ​ការកោតខ្លាច ទាំង​រក្សា​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ដើម្បី​កាលណា​អ្នករាល់គ្នា​ត្រូវគេ​មួលបង្កាច់ ពួក​អ្នក​ដែល​ត្មះតិះដៀល​កិរិយា​ល្អ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ បាន​អាម៉ាស់មុខ​វិញ​។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​យល់ឃើញថា គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ ប៉ុន្តែ​ដោយសារ​ខ្លួនគាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​។


ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួក​នាយកបូជាចារ្យ និង​ហ្វូងមនុស្ស​ថា៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​មនុស្ស​នេះ​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម