អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! ពូជពង្សទាំងអស់របស់យ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ! ពូជពង្សទាំងអស់របស់អ៊ីស្រាអែលអើយ ចូរភិតភ័យនៅចំពោះព្រះអង្គ!
កិច្ចការ 21:20 - ព្រះគម្ពីរខ្មែរសាកល កាលបានឮអំពីការទាំងនេះ ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ។ បន្ទាប់មក ពួកគេនិយាយនឹងគាត់ថា៖ “ប៉ូលជាបងប្អូនអើយ អ្នកឃើញហើយថា មានមនុស្សរាប់ម៉ឺននាក់ដែលបានជឿក្នុងចំណោមជនជាតិយូដា ហើយពួកគេសុទ្ធតែជាអ្នកស៊ប់ខាងក្រឹត្យវិន័យ។ Khmer Christian Bible ពេលឮដូច្នេះ ពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿ និងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានឮដូច្នេះ គេក៏លើកតម្កើងព្រះ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញស្រាប់ហើយ ក្នុងចំណោមសាសន៍យូដា មានមនុស្សរាប់ម៉ឺននាក់បានជឿ ហើយគេសុទ្ធតែមានចិត្តខ្នះខ្នែងកាន់តាមក្រឹត្យវិន័យគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្តនឹងក្រឹត្យវិន័យ*ខ្លាំងណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យទាំងអស់គ្នា អាល់គីតាប កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ហើយពោលមកកាន់គាត់ថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្ដនឹងហ៊ូកុំខ្លាំងណាស់។ |
អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! ពូជពង្សទាំងអស់របស់យ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ! ពូជពង្សទាំងអស់របស់អ៊ីស្រាអែលអើយ ចូរភិតភ័យនៅចំពោះព្រះអង្គ!
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
នៅពេលឃើញដូច្នេះ ហ្វូងមនុស្សក៏កោតខ្លាច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
ពេលនោះ មានមនុស្សច្រើនកុះករបានផ្ដុំគ្នា រហូតដល់ជាន់គ្នា។ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គជាមុនថា៖“ចូរអ្នករាល់គ្នាប្រយ័ត្នប្រយែងនឹងមេម្សៅ ដែលជាពុតត្បុតរបស់ពួកផារិស៊ី។
ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែគ្រាប់ស្រូវធ្លាក់ទៅដីហើយងាប់ ពុំនោះទេ វានៅតែមួយដដែល ប៉ុន្តែប្រសិនបើងាប់វិញ វាបង្កើតផលជាច្រើន។
នៅពេលឮសេចក្ដីទាំងនេះ ពួកគេក៏ស្ងៀមទៅ ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះថា៖ “បើដូច្នេះ ព្រះបានប្រទានការកែប្រែចិត្តដែលនាំទៅរកជីវិត ឲ្យសាសន៍ដទៃដែរហ្ន៎!”។
មានអ្នកខ្លះចុះមកពីយូឌា ហើយបង្រៀនបងប្អូនថា៖ “លុះត្រាតែអ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកតាមទម្លាប់របស់ម៉ូសេ ពុំនោះទេ អ្នករាល់គ្នាមិនអាចទទួលការសង្គ្រោះបានឡើយ”។
ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះដែលចេញពីចំណោមយើងខ្ញុំ បានធ្វើឲ្យបងប្អូនមានអំពល់ដោយពាក្យសម្ដី បណ្ដាលឲ្យចិត្តបងប្អូនវិលវល់ ទោះបីជាយើងខ្ញុំមិនបានបង្គាប់អ្នកទាំងនោះក៏ដោយ
ប៉ុន្តែមានអ្នកខ្លះក្នុងគណៈផារិស៊ីដែលបានជឿ ក្រោកឡើងនិយាយថា៖ “ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ពួកគេឲ្យកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេដែរ”។
ដូច្នេះ អ្នកដែលទទួលយកពាក្យរបស់គាត់ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រមាណបីពាន់នាក់ត្រូវបានបន្ថែមដល់ពួកគេ។
“ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។
បន្ទាប់ពីសម្លុតគំរាមថែមទៀតហើយ ពួកគេក៏ដោះលែងអ្នកទាំងពីរ ដោយសារតែប្រជាជន។ ពួកគេរកមិនឃើញមធ្យោបាយដាក់ទោសអ្នកទាំងពីរទេ ពីព្រោះមនុស្សទាំងអស់កំពុងលើកតម្កើងសិរីរុងរឿងដល់ព្រះ ចំពោះអ្វីដែលបានកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើនក្នុងអ្នកដែលឮព្រះបន្ទូលបានជឿ ហើយចំនួនមនុស្សប្រុសមានដល់ប្រមាណប្រាំពាន់នាក់។
ដូច្នេះ ព្រះបន្ទូលរបស់ព្រះបានចម្រើនឡើង ហើយចំនួនសិស្សនៅយេរូសាឡិមក៏កាន់តែកើនឡើងយ៉ាងច្រើន ថែមទាំងមានបូជាចារ្យជាច្រើនបានប្រតិបត្តិតាមជំនឿនេះដែរ។
ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេមានចិត្តឆេះឆួលចំពោះព្រះមែន ប៉ុន្តែមិនមែនដោយការយល់ដឹងត្រឹមត្រូវទេ។
ខ្ញុំបានចម្រើនឡើងក្នុងសាសនាយូដា លើសជាងអ្នកវ័យស្រករខ្ញុំជាច្រើនក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយជាអ្នកស៊ប់យ៉ាងលើសលប់ចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
នៅថ្ងៃនោះដែលព្រះអង្គយាងមកដើម្បីត្រូវបានលើកតម្កើងសិរីរុងរឿងពីវិសុទ្ធជនរបស់ព្រះអង្គ និងដើម្បីត្រូវបានស្ងើចពីអស់អ្នកដែលជឿ——ដ្បិតទីបន្ទាល់របស់យើងដល់អ្នករាល់គ្នាត្រូវបានជឿហើយ។