Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 10:2 - ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​សូម​ធ្វើបន្ទាល់​ថា ពួកគេ​មាន​ចិត្តឆេះឆួល​ចំពោះ​ព្រះ​មែន ប៉ុន្តែ​មិនមែន​ដោយ​ការយល់ដឹងត្រឹមត្រូវ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ពួកគេ​ថា​ ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​អាច​ធ្វើ​បន្ទាល់​បាន​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ត​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជា‌ម្ចាស់​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ដ​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់។

សូមមើលជំពូក ចម្លង




រ៉ូម 10:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត ដែល​ត្របាក់ស៊ី​ប្រជារាស្ត្រ​របស់យើង​ដូច​ត្របាក់ស៊ី​អាហារ ក៏មិន​ហៅរក​ព្រះយេហូវ៉ា តើ​ខ្លួនពួកគេ​មិន​ដឹង​ទេ​ឬ​?


ចិត្តឆេះឆួល​ដែល​គ្មាន​ចំណេះដឹង គឺ​មិន​ល្អ​ទេ ហើយ​អ្នកដែល​ប្រញាប់​ឈាន​ជើង អ្នកនោះ​ភ្លាត់ដំណើរ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។


កាល​បាន​ឮ​អំពី​ការទាំងនេះ ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ បន្ទាប់មក ពួកគេ​និយាយ​នឹង​គាត់​ថា​៖ “ប៉ូល​ជា​បងប្អូន​អើយ អ្នក​ឃើញ​ហើយ​ថា មាន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជឿ​ក្នុងចំណោម​ជនជាតិយូដា ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នកស៊ប់​ខាង​ក្រឹត្យវិន័យ​។


ទាំង​ស្រែកឡើងថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ! មក​ជួយ​គ្នា​! ជននេះ​ហើយ ជា​ម្នាក់​ដែល​បង្រៀន​ទាស់នឹង​ប្រជាជន ក្រឹត្យវិន័យ និង​កន្លែង​នេះ ដល់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​។ លើសពីនេះទៅទៀត វា​បាន​នាំ​ជនជាតិក្រិក​ចូលមក​ក្នុង​ព្រះវិហារ ហើយ​ធ្វើឲ្យ​ទីវិសុទ្ធ​នេះ​សៅហ្មង”។


ពួកគេ​ស្ដាប់​ប៉ូល​ដល់ត្រឹម​ពាក្យ​នេះ ក៏​ស្រែកឡើង​ថា​៖ “កម្ចាត់​មនុស្ស​បែបនេះ​ចេញពី​ផែនដី​ទៅ! មិន​គួរឲ្យ​វា​នៅរស់​ទេ​!”។


“ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។


បងប្អូន​អើយ បំណង​ចិត្ត​របស់ខ្ញុំ និង​សេចក្ដីអធិស្ឋាន​ទៅ​ព្រះ​សម្រាប់​ជនជាតិអ៊ីស្រាអែល គឺ​ឲ្យ​ពួកគេបាន​សង្គ្រោះ​។


ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។


ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ខ្ញុំ​សូម​ធ្វើបន្ទាល់​ថា ពួកគេ​បាន​ស្ម័គ្រចិត្ត​តាម​សមត្ថភាព​របស់ខ្លួន រហូតដល់​លើស​ពី​សមត្ថភាព​របស់ខ្លួន​ទៅទៀត


ខ្ញុំ​បាន​ចម្រើនឡើង​ក្នុង​សាសនាយូដា លើសជាង​អ្នកវ័យស្រករ​ខ្ញុំ​ជាច្រើន​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំ ហើយ​ជា​អ្នកស៊ប់​យ៉ាងលើសលប់​ចំពោះ​ទំនៀមទម្លាប់​ដូនតា​របស់ខ្ញុំ​។


ចុះ​ភាពមានពរ​របស់អ្នករាល់គ្នា​នៅ​ឯណា​? ដ្បិត​ខ្ញុំ​ធ្វើបន្ទាល់​អំពី​អ្នករាល់គ្នា​ថា ប្រសិនបើ​អាច ម្ល៉េះសម​អ្នករាល់គ្នា​បាន​ខ្វេះ​ភ្នែក​របស់អ្នករាល់គ្នា​ចេញ ហើយ​ឲ្យ​ខ្ញុំ​!


ខ្ញុំ​អធិស្ឋាន​ការនេះ គឺឲ្យ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​កាន់តែ​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ និង​សមត្ថភាពដឹងខុសដឹងត្រូវ​គ្រប់ជំពូក


ខាងឯ​ចិត្តឆេះឆួល ខ្ញុំជា​អ្នក​ដែល​បាន​បៀតបៀន​ក្រុមជំនុំ​; ខាងឯ​សេចក្ដីសុចរិត​តាម​ក្រឹត្យវិន័យ ខ្ញុំ​គ្មានកន្លែងបន្ទោស​សោះ​។


តាមពិត ខ្ញុំ​អាច​ធ្វើបន្ទាល់​អំពី​គាត់​បាន​ថា គាត់​ធ្វើការនឿយហត់​យ៉ាងខ្លាំង​ដើម្បី​អ្នករាល់គ្នា និង​ដើម្បី​អ្នក​ដែល​នៅ​ឡៅឌីសេ និង​ហេរ៉ាប៉ូលី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម