ស្ត្រីនោះជាក្រិក ជាជាតិសាសន៍ហ្វេនីស៊ីក្នុងស៊ីរី។ នាងទូលអង្វរព្រះអង្គឲ្យដេញអារក្សចេញពីកូនស្រីរបស់នាង។
កិច្ចការ 14:1 - ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: នៅអ៊ីកូនាម ប៉ូលនិងបារណាបាសនាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដោយរបៀបដែលធ្វើឲ្យទាំងជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនសន្ធឹកបានជឿ។ Khmer Christian Bible នៅក្រុងអ៊ីកូនាម ពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដូចមុន ធ្វើឲ្យមនុស្សច្រើនកុះករជឿ មានទាំងជនជាតិយូដា និងជនជាតិក្រេក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងអ៊ីកូនាម លោកប៉ុល និងលោកបាណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយមានប្រសាសន៍ រហូតដល់ពួកសាសន៍យូដា និងសាសន៍ក្រិកជាច្រើនបានជឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងអ៊ីកូនាមក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាស បានចូលទៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលុបនាំគ្នាជឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនៅក្រុងអ៊ីកូនាម ក៏នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា បានអធិប្បាយនាំឲ្យទាំងពួកសាសន៍យូដា នឹងសាសន៍ក្រេកយ៉ាងសន្ធឹកបានជឿ អាល់គីតាប នៅក្រុងអ៊ីកូនាម ក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។ |
ស្ត្រីនោះជាក្រិក ជាជាតិសាសន៍ហ្វេនីស៊ីក្នុងស៊ីរី។ នាងទូលអង្វរព្រះអង្គឲ្យដេញអារក្សចេញពីកូនស្រីរបស់នាង។
ក្នុងចំណោមហ្វូងមនុស្សដែលឡើងទៅថ្វាយបង្គំនៅក្នុងពិធីបុណ្យនោះ មានជនជាតិក្រិកខ្លះ។
ពួកយូដាក៏និយាយគ្នាថា៖ “តើអ្នកនេះរៀបនឹងទៅឯណា បានជាយើងនឹងរកគាត់មិនឃើញ? គាត់មិនមែនរៀបនឹងទៅរកពួកខ្ចាត់ខ្ចាយក្នុងជនជាតិក្រិក ហើយបង្រៀនជនជាតិក្រិកទេ មែនទេ?
ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានចំនួនមនុស្សជាច្រើនដែលជឿ បានបែរមករកព្រះអម្ចាស់វិញ។
បន្ទាប់ពីការប្រជុំចប់ហើយ មានជនជាតិយូដាជាច្រើន និងអ្នកចូលសាសនាយូដាដែលគោរពកោតខ្លាចព្រះ បានទៅតាមប៉ូល និងបារណាបាស។ អ្នកទាំងពីរក៏សន្ទនាជាមួយពួកគេ ទាំងលើកទឹកចិត្តពួកគេឲ្យនៅជាប់ក្នុងព្រះគុណរបស់ព្រះ។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុសជាអ្នកជួយដែរ។
ប៉ុន្តែមានជនជាតិយូដាខ្លះបានមកពីអាន់ទីយ៉ូក និងអ៊ីកូនាម ហើយបញ្ចុះបញ្ចូលហ្វូងមនុស្ស នោះគេក៏គប់ដុំថ្មសម្លាប់ប៉ូល ហើយអូសចេញទៅខាងក្រៅទីក្រុង ដោយនឹកស្មានថាគាត់ស្លាប់ហើយ។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿ បានពន្យុះ និងចាក់រុកចិត្តរបស់ពួកសាសន៍ដទៃឲ្យប្រឆាំងនឹងបងប្អូន។
ក្រោយពីផ្សាយដំណឹងល្អនៅទីក្រុងនោះ ហើយធ្វើឲ្យមនុស្សជាច្រើនទៅជាសិស្ស ប៉ូលនិងបារណាបាសក៏ត្រឡប់ទៅលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ
ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
ដូច្នេះ មានមនុស្សជាច្រើនក្នុងចំណោមពួកគេបានជឿ ថែមទាំងមានស្ត្រី និងបុរសជនជាតិក្រិកដែលមានឋានៈខ្ពស់ចំនួនមិនតិចដែរ បានជឿ។
ដូច្នេះ គាត់ក៏ជជែកជាមួយជនជាតិយូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ នៅសាលាប្រជុំ ព្រមទាំងជជែកជាមួយពួកអ្នកដែលជួបប្រទះនឹងគាត់នៅតាមផ្សារ ជារៀងរាល់ថ្ងៃ។
មានអ្នកខ្លះក្នុងពួកគេ ត្រូវបានបញ្ចុះបញ្ចូល ក៏ចូលរួមជាមួយប៉ូល និងស៊ីឡាស ថែមទាំងមានពួកជនជាតិក្រិកដ៏ច្រើនសន្ធឹកដែលគោរពកោតខ្លាចព្រះ និងពួកស្ត្រីមានឋានៈខ្ពស់ចំនួនមិនតិចដែរ បានចូលរួម។
គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។
រីឯគ្រីសប៉ុសអ្នកគ្រប់គ្រងសាលាប្រជុំបានជឿព្រះអម្ចាស់ជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ហើយអ្នកកូរិនថូសជាច្រើនដែលបានស្ដាប់ ក៏ជឿដែរ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
គាត់បានបន្តធ្វើដូច្នេះក្នុងអំឡុងពីរឆ្នាំ ធ្វើឲ្យអស់អ្នកដែលរស់នៅអាស៊ីបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងជនជាតិយូដា និងជនជាតិក្រិក។
ហេតុការណ៍នេះបានឮសុសសាយដល់អស់ទាំងជនជាតិយូដា និងជនជាតិក្រិកដែលរស់នៅអេភេសូរ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់គេគ្រប់គ្នា នោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវក៏ត្រូវបានលើកតម្កើង។
ប៉ូលបានចូលទៅក្នុងសាលាប្រជុំ ហើយប្រកាសយ៉ាងក្លាហានក្នុងអំឡុងបីខែ ទាំងជជែក និងបញ្ចុះបញ្ចូលគេអំពីអាណាចក្ររបស់ព្រះ។
ទាំងសរសើរតម្កើងព្រះ ហើយពួកគេមានការរាប់អានពីប្រជាជនទាំងអស់។ ព្រះអម្ចាស់ក៏បន្តបន្ថែមអ្នកដែលបានសង្គ្រោះដល់ពួកគេជារៀងរាល់ថ្ងៃ៕
គឺខ្ញុំបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ទាំងជនជាតិយូដា ទាំងជនជាតិក្រិក អំពីការកែប្រែចិត្តចំពោះព្រះ និងជំនឿលើព្រះយេស៊ូវព្រះអម្ចាស់នៃយើងផង។
ទាំងស្រែកឡើងថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! មកជួយគ្នា! ជននេះហើយ ជាម្នាក់ដែលបង្រៀនទាស់នឹងប្រជាជន ក្រឹត្យវិន័យ និងកន្លែងនេះ ដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។ លើសពីនេះទៅទៀត វាបាននាំជនជាតិក្រិកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីវិសុទ្ធនេះសៅហ្មង”។
ក៏ចាប់ផ្ដើមប្រកាសព្រះយេស៊ូវនៅតាមសាលាប្រជុំភ្លាម ថាគឺព្រះអង្គនេះហើយជាព្រះបុត្រារបស់ព្រះ។
ពិតមែនហើយ ខ្ញុំមិនអៀនខ្មាសអំពីដំណឹងល្អទេ ពីព្រោះដំណឹងល្អនេះជាព្រះចេស្ដារបស់ព្រះ សម្រាប់ការសង្គ្រោះដល់អស់អ្នកដែលជឿ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ។
គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។
យ៉ាងណាមិញ សូម្បីតែទីតុសដែលនៅជាមួយខ្ញុំ ក៏មិនត្រូវគេបង្ខំឲ្យទទួលពិធីកាត់ស្បែកដែរ ទោះបីគាត់ជាជនជាតិក្រិកក៏ដោយ។
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
ព្រមទាំងការបៀតបៀន និងទុក្ខលំបាកដែលកើតឡើងដល់ខ្ញុំនៅអាន់ទីយ៉ូក នៅអ៊ីកូនាម និងនៅលីស្ត្រា។ ខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនដ៏ខ្លាំងយ៉ាងណា! ព្រះអម្ចាស់បានស្រោចស្រង់ខ្ញុំពីការទាំងអស់នេះ។