កិច្ចការ 14:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 កាលនៅក្រុងអ៊ីកូនាម ក៏នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា បានអធិប្បាយនាំឲ្យទាំងពួកសាសន៍យូដា នឹងសាសន៍ក្រេកយ៉ាងសន្ធឹកបានជឿ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 កាលមួយមានកើតឡើងដូច្នេះ: នៅអ៊ីកូនាម ប៉ូលនិងបារណាបាសនាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដោយរបៀបដែលធ្វើឲ្យទាំងជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនសន្ធឹកបានជឿ។ សូមមើលជំពូកKhmer Christian Bible1 នៅក្រុងអ៊ីកូនាម ពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដូចមុន ធ្វើឲ្យមនុស្សច្រើនកុះករជឿ មានទាំងជនជាតិយូដា និងជនជាតិក្រេក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅក្រុងអ៊ីកូនាម លោកប៉ុល និងលោកបាណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយមានប្រសាសន៍ រហូតដល់ពួកសាសន៍យូដា និងសាសន៍ក្រិកជាច្រើនបានជឿ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅក្រុងអ៊ីកូនាមក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាស បានចូលទៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលុបនាំគ្នាជឿ។ សូមមើលជំពូកអាល់គីតាប1 នៅក្រុងអ៊ីកូនាម ក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។ សូមមើលជំពូក |
ប៉ុន្តែប៉ុល នឹងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ