កិច្ចការ 1:17 - ព្រះគម្ពីរខ្មែរសាកល ជាការពិត គាត់ត្រូវបានរាប់ជាម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារបម្រើនេះ។ Khmer Christian Bible ព្រោះគាត់ក៏ត្រូវបានរាប់ជាគ្នាយើង ហើយបានទទួលចំណែកនៅក្នុងកិច្ចការនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគាត់ជាសមាជិកម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ អាល់គីតាប យូដាសជាសមាជិកមួយនាក់ក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ |
ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ មើល៍! មានហ្វូងមនុស្សមួយក្រុមបានមក។ ម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ គឺអ្នកដែលគេហៅថាយូដាស កំពុងនាំមុខពួកគេ។ គាត់ចូលមកជិតព្រះយេស៊ូវដើម្បីថើបព្រះអង្គ។
ពេលទូលបង្គំនៅ ជាមួយពួកគេ ទូលបង្គំថែរក្សាពួកគេក្នុងព្រះនាមរបស់ព្រះអង្គ គឺនាមដែលព្រះអង្គប្រទានមកទូលបង្គំ។ ទូលបង្គំបានរក្សាពួកគេ ហើយគ្មានអ្នកណាក្នុងពួកគេវិនាសឡើយ លើកលែងតែកូននៃសេចក្ដីវិនាស ប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច។
ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។
ចំណែកឯបារណាបាស និងសូលបានបំពេញការងារបម្រើហើយ ក៏ត្រឡប់មកពីយេរូសាឡិមវិញ ទាំងនាំយ៉ូហានដែលគេហៅថាម៉ាកុសមកជាមួយដែរ៕
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ក្រោយពីជម្រាបសួរអ្នកទាំងនោះហើយ ប៉ូលក៏រៀបរាប់ប្រាប់ការនីមួយៗដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈការបម្រើរបស់គាត់។
ហេតុនេះហើយបានជាយើងមិនធ្លាក់ទឹកចិត្តឡើយ ដោយបានទទួលការងារបម្រើនេះ ដូចដែលយើងបានទទួលសេចក្ដីមេត្តាដែរ។
ការទាំងអស់នេះបានចេញពីព្រះដែលផ្សះផ្សាយើងនឹងអង្គទ្រង់តាមរយៈព្រះគ្រីស្ទ ព្រមទាំងប្រទានការងារបម្រើនៃការផ្សះផ្សានេះដល់យើង។