Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 1:17 - អាល់គីតាប

17 យូដាស​ជា​សមាជិក​មួយ​នាក់​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខ‌ងារ​រួម​ជា​មួយ​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ជាការពិត គាត់​ត្រូវបាន​រាប់​ជា​ម្នាក់​ក្នុងចំណោម​ពួកយើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ព្រោះ​គាត់​ក៏​ត្រូវ​បាន​រាប់​ជា​គ្នា​យើង​ ហើយ​បាន​ទទួល​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​គាត់​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ពួក​យើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខងារ​រួម​ជា​មួយ​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ

សូមមើលជំពូក ចម្លង




កិច្ចការ 1:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ី‌ស្ការី‌យ៉ុត ជា​អ្នក​ក្បត់​អ៊ីសា។


និង​យូដាស‌អ៊ីស្ការី‌យ៉ុត​ជា​អ្នក​ក្បត់​អ៊ីសា។


នៅ​ពេល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​បណ្ដា‌ជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្ស​ម្នាក់ ក្នុង​ក្រុម​ទាំង​ដប់‌ពីរ។ គាត់​ចូល​មក​ជិត​អ៊ីសា ហើយ​ថើប​អ៊ីសា។


យូដាស​ជា​កូន​យ៉ាកកូប និង​យូដាស​អ៊ីស្កា‌រីយ៉ុត​ដែល​នឹង​ក្បត់​អ៊ីសា។


កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ថែ​រក្សា​គេ ដោយ​នាម​ដែល​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ។ ខ្ញុំ​បាន​ការ‌ពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ប៉ុណ្ណោះ។


ឲ្យ​បំពេញ​មុខ‌ងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខ‌ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។


រីឯ​លោក​បារណា‌បាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​យ៉ូហាន​ហៅ​ម៉ាកុស ទៅ​ជា​មួយ​ផង។


ប៉ុន្ដែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាព អំពី​ដំណឹង‌ល្អ​នៃ​ក្តី​មេត្តា​របស់​អុលឡោះ។


ក្រោយ​ពី​បាន​ឲ្យ​សាឡាម​ពួក​បង​ប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិត‌ល្អន់​អំពី​កិច្ច‌ការ​ដែល​អុលឡោះ​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ការ‌ងារ​របស់​គាត់។


បើ​អុលឡោះ​មេត្ដា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ។


ការ​ទាំង​នេះ​កើត​មក​ពី​អុលឡោះ ដែល​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខ‌ងារ​សំរុះ‌សំរួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម