ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ មើល៍! ម្ដាយ និងប្អូនៗរបស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
កិច្ចការ 1:14 - ព្រះគម្ពីរខ្មែរសាកល ពួកគេទាំងអស់គ្នាតែងតែផ្ចង់ស្មារតីដោយមានចិត្តតែមួយក្នុងការអធិស្ឋាន ជាមួយស្ត្រីៗ និងម៉ារាម្ដាយរបស់ព្រះយេស៊ូវ ព្រមទាំងប្អូនៗរបស់ព្រះអង្គផង។ Khmer Christian Bible ពួកអ្នកទាំងអស់នេះព្រមព្រៀងគ្នាបន្ដអធិស្ឋានជាមួយនាងម៉ារាត្រូវជាម្ដាយរបស់ព្រះយេស៊ូ និងប្អូនៗរបស់ព្រះអង្គ ព្រមទាំងស្ដ្រីឯទៀតៗដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេរួមចិត្តគំនិតគ្នា ព្យាយាមអធិស្ឋាន* ដោយមានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្ដីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ នឹងបងប្អូនទ្រង់ដែរ។ អាល់គីតាប ពួកគេរួមចិត្ដគំនិតគ្នាព្យាយាមទូរអាដោយមានស្ដ្រីឯទៀតៗ មាននាងម៉ារីយំ ជាម្តាយរបស់អ៊ីសា និងមានបងប្អូនរបស់គាត់មកចូលរួមជាមួយផងដែរ។ |
ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ មើល៍! ម្ដាយ និងប្អូនៗរបស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
អ្វីៗទាំងអស់ដែលអ្នករាល់គ្នាទូលសុំក្នុងការអធិស្ឋានដោយជំនឿ អ្នករាល់គ្នានឹងទទួលបាន”។
នៅទីនោះ មានស្ត្រីជាច្រើនកំពុងមើលពីចម្ងាយ ពួកនាងជាអ្នកដែលទៅតាមព្រះយេស៊ូវតាំងពីនៅកាលីឡេ ព្រមទាំងបម្រើព្រះអង្គផង។
មានស្ត្រីខ្លះកំពុងមើលពីចម្ងាយដែរ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងមានសាឡូមេ។
នៅពេលថ្ងៃសប្ប័ទកន្លងផុតហើយ ម៉ារាអ្នកម៉ាក់ដាឡា ម៉ារាម្ដាយរបស់យ៉ាកុប និងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីទៅលាបព្រះសពព្រះយេស៊ូវ។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ!”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមា ដើម្បីបញ្ជាក់ថា ពួកគេត្រូវតែអធិស្ឋានជានិច្ច ហើយកុំឲ្យធ្លាក់ទឹកចិត្តឡើយ។
អស់អ្នកដែលព្រះយេស៊ូវស្គាល់ ព្រមទាំងស្ត្រីៗដែលមកតាមព្រះអង្គពីកាលីឡេបានឈរពីចម្ងាយ មើលហេតុការណ៍ទាំងនេះ។
ស្ត្រីៗដែលមកពីកាលីឡេជាមួយព្រះយេស៊ូវ ក៏ទៅតាម ហើយមើលរូងផ្នូរ និងរបៀបដែលគេដាក់ព្រះសពព្រះអង្គ។
ស្ត្រីៗដែលប្រាប់ហេតុការណ៍ទាំងនេះដល់ពួកសាវ័ក គឺម៉ារាអ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារាម្ដាយរបស់យ៉ាកុប និងស្ត្រីឯទៀតៗដែលនៅជាមួយពួកនាងដែរ។
ពេលនោះ ពួកគេក្រោកឡើងភ្លាមត្រឡប់ទៅយេរូសាឡិមវិញ ក៏ឃើញសាវ័កទាំងដប់មួយនាក់ និងអ្នកដែលនៅជាមួយពួកគេនៅជួបជុំគ្នា
អ្នកទាំងនោះតែងតែផ្ចង់ស្មារតីក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ក្នុងការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។
ពួកគេផ្ចង់ស្មារតីជួបជុំគ្នាដោយមានចិត្តតែមួយនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ ព្រមទាំងកាច់នំប៉័ងនៅតាមផ្ទះផង ហើយហូបអាហារជាមួយគ្នាដោយអំណរ និងចិត្តស្មោះ
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់
ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន ទាំងប្រុងស្មារតីក្នុងការអធិស្ឋានដោយការអរព្រះគុណចុះ។