នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។
១ សាំយូអែល 25:23 - អាល់គីតាប ពេលនាងអប៊ីកែលឃើញទត នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបគោរពទតអោនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះដល់ដី គោរពដល់ដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាងអប៊ីកែលឃើញលោកដាវីឌ នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបថ្វាយបង្គំលោកដាវីឌឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ |
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។
ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះ ក៏ចូលទៅជួបទត។ នាងគោរពដោយអោនមុខដល់ដី ហើយនិយាយថា៖ «សូមជម្រាបស្តេច! សូមជួយខ្ញុំផង!»។
ពេលមកដល់ លោកអហ៊ីម៉ាស់ស្រែកថា៖ «សាឡាមចំពោះស្តេច!»។ គាត់គោរពស្តេចទតដល់ដី ហើយជម្រាបថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចដែលបានប្រគល់ពួកបះបោរមកក្នុងកណ្តាប់ដៃរបស់ស្តេច!»។
កាលលោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល បានមកជួបស្តេចទត គាត់អោនចុះ ក្រាបមុខដល់ដីគោរពស្តេចទត។ ស្តេចទតសួរគាត់ថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
កាលស្តេចទតទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញ គាត់ក៏ចេញពីលានបោកស្រូវមកទទួល គោរពអោនមុខដល់ដី។
កាលនាងបានចូលមករួមរស់ជាមួយលោកអូធ្នាលជាប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។
ពេលទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុកនាង។ កាលនាងចុះពីលើខ្នងលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។
ពេលនោះ នាងរស់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលទៅកាន់លោកបូអូសថា៖ «ហេតុអ្វីក៏អ្នកប្រណីមេត្តាដល់នាងខ្ញុំ ដែលជាជនបរទេសដូច្នេះ?»។
ពេលក្មេងនោះចេញផុតទៅ ទតក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយអោនមុខដល់ដី គោរពសម្តេចយ៉ូណាថានបីដង។ អ្នកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសទត។
បន្តិចក្រោយមក ទតក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយស្តេចសូលថា៖ «ស្តេចជាអម្ចាស់នៃខ្ញុំ!»។ ស្តេចសូលងាកមក ទតអោនមុខចុះគោរពដល់ស្តេច។
នាងក្រាបសំពះបាតជើងទត ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្តាប់ពាក្យរបស់នាងខ្ញុំផង!
នាងអប៊ីកែលក្រោកឡើង ហើយក្រាបចុះអោនមុខដល់ដីទាំងឆ្លើយថា៖ «នាងខ្ញុំនេះជាទាសី ដើម្បីលាងជើងជូនពួកអ្នកបម្រើរបស់លោកម្ចាស់»។