Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:28 - អាល់គីតាប

28 ពេល​មក​ដល់ លោក​អហ៊ី‌ម៉ាស់​ស្រែក​ថា៖ «សាឡាម​ចំពោះ​ស្តេច!»។ គាត់​គោរព​ស្តេច​ទត​ដល់​ដី ហើយ​ជម្រាប​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ដែល​បាន​ប្រគល់​ពួក​បះ‌បោរ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គ្រា​នោះ អ័ហ៊ីម៉ាស​ស្រែក​ទូល​មក​ស្តេច​ថា៖ «មាន​សុខ​ហើយ»។ រួច​គាត់​ក្រាប​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ស្តេច​ទូល​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដោយ​ព្រះ‌អង្គ​បាន​ប្រគល់​ពួក​អ្នក​ដែល​លើក​ដៃ​ទាស់​នឹង​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ មក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​មក​ដល់ លោក​អហ៊ី‌ម៉ាស់​ទូល​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា! »។ គាត់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​ដល់​ដី ហើយ​ទូល​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រគល់​ពួក​បះ‌បោរ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គ្រា​នោះ អ័ហ៊ីម៉ាស​ស្រែក​ទូល​មក​ស្តេច​ថា មាន​សុខ​ហើយ រួច​គាត់​ក្រាប​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ស្តេច ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដោយ​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ដែល​លើក​ដៃ​ទាស់​នឹង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ មក​ហើយ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:28
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក​តម្កើង​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​ឡាយ មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់!»។ អ៊ីប្រាំ​បាន​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​រឹប​អូស​បាន មក​ជូន​ស្តេច​ម៉ិលគី‌ស្សាដែក​មួយ​ភាគ​ដប់។


ទាំង​ពោល​ថា៖ «សូម​អរគុណអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ចៅ‌ហ្វាយ​ខ្ញុំ ដែល​តែង​តែ​សំដែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ​ជា​និច្ច! អុលឡោះ‌តាអាឡា​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង‌ប្អូន​ត្រូវ​ជា​ញាតិ​នឹង​ចៅ‌ហ្វាយ​ខ្ញុំ»។


នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្តេច​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​ទត​ហើយ គាត់​ក្រាប​គោរព។


ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូ‌អា​នោះ ក៏​ចូល​ទៅ​ជួប​ទត។ នាង​គោរព​ដោយ​អោន​មុខ​ដល់​ដី ហើយ​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! សូម​ជួយ​ខ្ញុំ​ផង!»។


ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ទ្រង់​ក៏​សំដែង​ថា ទ្រង់​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ទ្រង់​សំដែង​ថា​ទ្រង់​ឈ្លាស‌វៃ។


នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​គុណអុលឡោះ‌តាអាឡា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។


អុលឡោះ‌តាអាឡា​អើយ យើង​ខ្ញុំ​មិន​សម​នឹង​ទទួល ការ​លើក​តម្កើង​ទេ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ត្រូវ ទទួល​ការ​លើក​តម្កើង​ប្រកប​ដោយ​សិរី‌រុង‌រឿង ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ដ៏​ស្មោះ‌ស្ម័គ្រ!។


ក៏​ប៉ុន្តែ សូម​អរ​គុណ​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ពុំ​បាន​ប្រគល់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដូច​ជា​រំពា​ដែល​ស្ថិត​នៅ​ក្នុង​ចង្កូម របស់​ពួក​គេ​នោះ​ឡើយ។


ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។


ម៉ូសា​ពោល​ថា៖ «សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡាដែល​បាន​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្តេច‌ហ្វៀរ៉អ៊ូន។


ថ្ងៃ​នេះអុលឡោះ‌តាអាឡា​ប្រគល់​ឯង​មក​ក្នុង​កណ្តាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលី‌ស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រ‌អែល​មាន​អុលឡោះ​ជួយ​ការ‌ពារ។


ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​ឪពុក​យ៉ាង​ជាក់​ស្តែង ដ្បិតអុលឡោះ‌តាអាឡា​ប្រគល់​ឪពុក​ទៅ​ក្នុង​កណ្តាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​ឪពុក​ទេ។


ពេល​នាង​អប៊ី‌កែល​ឃើញ​ទត នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​គោរព​ទត​អោន​មុខ​ដល់​ដី។


លោក​អប៊ី‌សាយ​ជម្រាប​ទត​ថា៖ «យប់​នេះ អុលឡោះ​ប្រគល់​សត្រូវ​របស់​លោក មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្តេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម