Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:2 - អាល់គីតាប

2 នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្តេច​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​ទត​ហើយ គាត់​ក្រាប​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្ដេច​សូល ទាំង​មាន​សម្លៀក‌បំពាក់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល។ ពេ​ល​បាន​ជួប​ដាវីឌ គាត់​ក៏​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ព្រះ‌បាទ​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល ។ កាល​បាន​ជួប​លោក​ដាវីឌ​ហើយ គាត់​ក្រាប​ថ្វាយ‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​ដល់​ថ្ងៃ​ទី​៣ មាន​មនុស្ស​ម្នាក់​មក​ពី​ទី​បោះ​ទ័ព​របស់​សូល ស្លៀក‌ពាក់​រហែក‌រហោក ហើយ​មាន​ដី​នៅ​លើ​ក្បាល កាល​មក​ដល់​ដាវីឌ នោះ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:2
25 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ថ្ងៃ​ទី​បី អ៊ីព្រហ៊ីម​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។


កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ គាត់​មិន​ឃើញ​យូសុះ​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន


យ៉ាកកូប​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់ និង​យក​បាវ​មក​ស្លៀក រួច​គាត់​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។


ពួក​គេ​តប​ថា៖ «បាទ​លោក ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​អោន​កាយ​ក្រាប​គោរព​យូសុះ។


ទត​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រ‌អែល»។


នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ​ទាំង​ស្រែក​ផង។


ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូ‌អា​នោះ ក៏​ចូល​ទៅ​ជួប​ទត។ នាង​គោរព​ដោយ​អោន​មុខ​ដល់​ដី ហើយ​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! សូម​ជួយ​ខ្ញុំ​ផង!»។


ពេល​ស្តេច​ទត​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយ‌បង្គំ​អុលឡោះ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី មក​ជួប​គាត់ ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។


កាល​លោក​អរ៉ៅ‌ណា​ក្រឡេក​ទៅ​ឃើញ​ស្តេច​ទត ព្រម​ទាំង​ពួក​នាម៉ឺន កំពុង​ចូល​មក​រក​គាត់ គាត់​ក៏​ចេញ​ទៅ​ទទួល ហើយ​ក្រាប​គោរព​អោន​មុខ​ដល់​ដី។


ពេល​បុរស​ម្នាក់​មក​ប្រាប់​ខ្ញុំ​អំពី​ស្តេច​សូល​ស្លាប់​នោះ គេ​នឹក​ស្មាន​ថា ខ្លួន​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​អ្នក​នោះ សម្លាប់​នៅ​ក្រុង​ស៊ីគ‌ឡាក់ ដើម្បី​តប​ស្នង​នឹង​ដំណឹង‌ល្អ​របស់​គេ!


«សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​ជួប​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។


លុះ​ដល់​ថ្ងៃ​ទី​បី នាង​អេសធើរ​តែង​ខ្លួន​សម្រាប់​មហា‌ក្សត្រិ‌យានី ចូល​ទៅ​ជួប​ស្ដេច​នៅ​សាល​ខាង​ក្នុង​ដំណាក ដែល​នៅ​ទល់​មុខ​នឹង​ដំណាក់​ឯ​ទៀតៗ។ ពេល​នោះ ស្តេច​នៅ​លើ​បល្ល័ង្ក ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល។


ចូរ​ជម្រាប​ទ្រង់​ថា: អុលឡោះ​អើយ ស្នា‌ដៃ​របស់​ទ្រង់ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​អំណាច​ដ៏​ធំ‌ធេង​របស់​ទ្រង់។


ពួក​គេ​នឹង​បន្លឺ​សំឡេង​ស្រណោះ​អ្នក ពួក​គេ​សោយ​សោក​យ៉ាង​ជូរ​ចត់ ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។


ពីរ​ថ្ងៃ​ទៀត ទ្រង់​នឹង​ប្រទាន​ជីវិត មក​ពួក​យើង​វិញ។ នៅ​ថ្ងៃ​ទី​បី ទ្រង់​នឹង​លើក​ពួក​យើង​ឡើង​វិញ ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ទ្រង់។


ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​ពេញ​ចិត្ត​ដាក់​ទោស​ទេ។


យូនើស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រា​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។


តាំង​ពី​ពេល​នោះ​មក អ៊ីសា ចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា គាត់​ត្រូវ​តែ​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​អះលី‌ជំអះពួក​អ៊ីមុាំ និង​ពួក​តួន នឹង​នាំ​គ្នា​ធ្វើ​បាប​គាត់​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​សម្លាប់​គាត់​ទៀត​ផង​តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​នឹង​រស់​ឡើង​វិញ។


យ៉ូស្វេ និង​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា អោន​មុខ​ដល់​ដី​រហូត​ដល់​ល្ងាច ពួក​គាត់​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។


យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ មក​ក្រាប​នៅ​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។


ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ ទត​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​អោន​មុខ​ដល់​ដី គោរព​សម្តេច​យ៉ូណា‌ថាន​បី​ដង។ អ្នក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​ទត។


ពេល​នាង​អប៊ី‌កែល​ឃើញ​ទត នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​គោរព​ទត​អោន​មុខ​ដល់​ដី។


នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​បាន​រត់​ពី​សមរ‌ភូមិ​ទៅ​ដល់​ស៊ីឡូ ខោ​អាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។


បុរស​នោះ​ជម្រាប​លោក​អេលី​ថា៖ «ខ្ញុំ​មក​ពី​សមរ‌ភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាង​ម៉េច​ទៅ​ហើយ​កូន​អើយ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម