Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 2:10 - អាល់គីតាប

10 ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​អ្នក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​នាង​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ

សូមមើលជំពូក ចម្លង




នាង​រស់ 2:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី


ទោះ​បី​ស្តេច​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​សូល ជា​ជីតា​ខ្ញុំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ស្តេច​បាន​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ស្តេច​ដែរ។ ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​សូម​អ្វី​ពី​ស្តេច​ទៀត​ឡើយ»។


ស្តេច​ទត​ក៏​ទៅ​ជួបអុលឡោះ‌តាអាឡា ហើយ​ទូរអា​សួរ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! តើ​ខ្ញុំ និង​អំបូរ​របស់​ខ្ញុំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?


លោក​មេភី‌បូសែត​ក្រាប​គោរព ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​មាន​ឋានៈ​អ្វី​បាន​ជា​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ម៉្លេះ ខ្ញុំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។


ចូរ​ប្រព្រឹត្ត​ចំពោះ​ជន​បរ‌ទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ជា​ម្ចាស់​ស្រុក​ដែរ។ ត្រូវ​ស្រឡាញ់​ជន​បរ‌ទេស​នោះ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​រស់​ជា​ជន​បរ‌ទេស​នៅ​ស្រុក​អេស៊ីប​ដែរ។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល យើង​ឲ្យ​ស្នាក់​អាស្រ័យ


តើ​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ម្តាយ​អម្ចាស់​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?។


អុលឡោះ​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ទ្រង់ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភ‌មង្គល​ពិត​មែន


ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បង​ប្អូន​បង្កើត។ ត្រូវ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​គោរព។


លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់ អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្តាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះ​បង់​ឪពុក‌ម្តាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន‌ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។


នាង​រស់​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បម្រើ​របស់​អ្នក​ក្តី ក៏​អ្នក​និយាយ​សំរាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។


ម្តាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា?។ សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រស់​បាន​រៀប​រាប់​ប្រាប់​ម្តាយ​ក្មេក​ថា នាង​បាន​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។


នាង​រស់​ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្តាយ​ក្មេក​ថា៖ «សូម​អ្នក​ម្តាយ​ឲ្យ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ គង់​តែ​មាន​គេ​អាណិត ទុក​ឲ្យ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំ​ខាន»។ នាង​ណា‌អូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។


ចូរ​ឃ្លាំ​មើល បើ​ឃើញ​គេ​ទៅ​កន្លែង​ណា ចូរ​ដើរ​តាម​គេ​ទៅ។ ខ្ញុំ​បាន​ហាម​អ្នក​បម្រើ​ប្រុសៗ មិន​ឲ្យ​ប៉ះ​ពាល់​នាង​ឡើយ។ បើ​នាង​ស្រេក ចូរ​ទៅ​ពិសា​ទឹក​ក្នុង​ក្អម​ដែល​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ដង​ទុក​នោះ​ទៅ!»។


ពេល​នាង​អប៊ី‌កែល​ឃើញ​ទត នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​គោរព​ទត​អោន​មុខ​ដល់​ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម