Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:24 - អាល់គីតាប

24 នាង​ក្រាប​សំពះ​បាត​ជើង​ទត ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​សិន សូម​មេត្តា​ស្តាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា៖ «ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​ស្រី​បម្រើ​លោក​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 នាង​ក្រាប​សំពះ​បាត​ជើង​លោក ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​សិន សូម​មេត្តា​ស្ដាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នាង​ទំលាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជំរាប​ថា ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ជំរាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ យូដា​ខិត​ចូល​ទៅ​ជិត​យូសុះ​អង្វរ​ថា៖ «ចៅ‌ហ្វាយ​អើយ សូម​មេត្តា​ប្រោស​ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ចៅ‌ហ្វាយ​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ឡើយ ដ្បិត​ចៅ‌ហ្វាយ​មាន​អំណាច​ស្មើ​នឹង​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។


នាង​នោះ​និយាយ​ទៀត​ថា៖ «សូម​ស្តេច​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ថែម​មួយ​ម៉ាត់​ទៀត»។ ទត​មាន​ប្រសាសន៍​ថា៖ «ចូរ​និយាយ​មក!»។


ស្ត្រី​នោះ​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច ទោះ​បី​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​ឲ្យ​កំហុស​នេះ​ធ្លាក់​លើ​ស្តេច ឬ​រាជ​បល្ល័ង្ក​ឡើយ»។


លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​គាត់​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​មេត្តា​ស្តាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​និយាយ​ថា៖ «និយាយ​មក​ចុះ!»។


នាង​ចូល​ទៅ​ជិត​គាត់ ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​គាត់ រួច​យក​កូន​ចេញ​មក។


នាង​អេសធើរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​នាង​ជម្រាប​ស្ដេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​នឹង​ជើង​របស់​ស្ដេច សូម​ស្តេច​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា។


ការ​អត់‌ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សំដី​ទន់‌ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹង‌រូស។


ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។


គូកន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។


បន្តិច​ក្រោយ​មក ទត​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ស្តេច​សូល​ថា៖ «ស្តេច​ជា​អម្ចាស់​នៃ​ខ្ញុំ!»។ ស្តេច​សូល​ងាក​មក ទត​អោន​មុខ​ចុះ​គោរព​ដល់​ស្តេច។


ពេល​នាង​អប៊ី‌កែល​ឃើញ​ទត នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​គោរព​ទត​អោន​មុខ​ដល់​ដី។


សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន​ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។


សូម​លោក​មេត្តា​អត់​ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ អុលឡោះ‌តាអាឡា​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់​វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់អុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម