Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 20:41 - អាល់គីតាប

41 ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ ទត​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​អោន​មុខ​ដល់​ដី គោរព​សម្តេច​យ៉ូណា‌ថាន​បី​ដង។ អ្នក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​បី​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​ពីរ​នាក់ ឯ​ដាវីឌ​យំ​ខ្លាំង​ជាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ លោក​ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ថ្វាយ‌បង្គំ​សម្ដេច​យ៉ូណា‌ថាន​បី​ដង។ លោក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​លោក​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​៣​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​២​នាក់ ទាល់​តែ​ដាវីឌ​បាន​ហូរ​ទឹក​ភ្នែក​ខ្លាំង​ជាង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 20:41
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គាត់​ថើប​រ៉ាជែល ហើយ​ទ្រហោ​យំ។


កាល​ឡាបាន់​ឮ​ដំណឹង​ថា យ៉ាកកូប ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​យ៉ាកកូប​ចូល​ទៅ​ក្នុង​ផ្ទះ។ យ៉ាកកូប​រៀប​រាប់​ប្រាប់​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។


អេសាវ​រត់​មក​ជួប​គាត់ រួច​ឱប​គាត់​ទៀត​ផង។ គាត់​អោប​ក​គាត់ ថើប​គាត់ ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។


នៅ​គ្រា​នោះ​យូសុះ​មាន​អំណាច​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប ហើយ​គាត់​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​យូសុះ​នាំ​គ្នា​មក​ក្រាប​ចំពោះ​គាត់ អោន​មុខ​ដល់​ដី។


ពួក​គេ​តប​ថា៖ «បាទ​លោក ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​អោន​កាយ​ក្រាប​គោរព​យូសុះ។


បន្ទាប់​មក គាត់​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង។ រួច​ហើយ បង‌ប្អូន​គាត់​ក៏​និយាយ​សំណេះ​សំណាល​ជា​មួយ​គាត់។


នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្តេច​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​ទត​ហើយ គាត់​ក្រាប​គោរព។


បង​យ៉ូណា‌ថាន ជា​ទី​ស្រឡាញ់​បំផុត​អើយ ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច​ផ្សា ដោយ‌សារ​បាត់​បង់​រូប​បង សេចក្តី​ស្រឡាញ់​របស់​បង​វិសេស​បំផុត គឺ​ប្រសើរ​លើស​សេចក្តី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។


ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូ‌អា​នោះ ក៏​ចូល​ទៅ​ជួប​ទត។ នាង​គោរព​ដោយ​អោន​មុខ​ដល់​ដី ហើយ​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! សូម​ជួយ​ខ្ញុំ​ផង!»។


ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ ទត​ក៏​ឆ្លង​ទៅ​ដែរ។ ស្តេច​ទត​ឱប​លោក​បាស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់​ផង។ បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។


កាល​លោក​មេភី‌បូសែត ជា​កូន​របស់​សម្តេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ស្តេច​សូល បាន​មក​ជួប​ស្តេច​ទត គាត់​អោន​ចុះ ក្រាប​មុខ​ដល់​ដី​គោរព​ស្តេច​ទត។ ស្តេច​ទត​សួរ​គាត់​ថា៖ «អ្នក​ឈ្មោះ​មេភី‌បូសែត​មែន​ឬ?»។ គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។


នាង​បាត‌សេ‌បា​លុត​ជង្គង់​គោរព​ទត ហើយ​ទត​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។


គេ​ទៅ​ជម្រាប​ទត​ថា ណាពី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ ណាពី​ណាថាន​ចូល​ជួប​គាត់​ដោយ​ក្រាប​គោរព​អោន​មុខ​ដល់​ដី។


នាង​បាត‌សេ‌បា​ក្រាប​គោរព​ស្តេច​ទត អោន​មុខ​ដល់​ដី​ទាំង​ជម្រាប​ថា៖ «សូម​ស្តេច​ទត ជា​អម្ចាស់ ប្រកប​ដោយ​អាយុ​យឺន‌យូរ!»។


ពួក​អះលី‌ជំអះ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​អោប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង


សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​គាត់​ឱប​លោក​សូល ទាំង​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​អ្នក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។


សម្តេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទត ព្រោះ​គាត់​ស្រឡាញ់​ទត ដូច​ខ្លួន​ឯង។


សម្តេច​យ៉ូណា‌ថាន​ប្រគល់​ធ្នូ និង​ព្រួញ​ឲ្យ​ក្មេង​បម្រើ ហើយ​ប្រាប់​វា​ឲ្យ​យក​ទៅ​ទី‌ក្រុង​វិញ។


គាត់​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ចេះ​តែ​ស្តាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ជម្រាប​ស្តេច​ថា “ទត​ចង់​ព្យាបាទ​ស្តេច”ដូច្នេះ?


ពេល​នាង​អប៊ី‌កែល​ឃើញ​ទត នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​គោរព​ទត​អោន​មុខ​ដល់​ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម