១ របាក្សត្រ 23:6 - អាល់គីតាប ស្តេចទតបានបែងចែកកូនចៅលេវី ជាក្រុមតាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះបាទដាវីឌញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនឹងម្រ៉ារី។ |
កូនចៅរបស់ណាពីហារូន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់ណាពីហារូនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
ពួកឆ្មាំទ្វារ ចែកជាក្រុមៗដូចតទៅ: ក្នុងចៅលោកកូរេ មានលោកមសេលេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។
ស្តេចទតប្រគល់បញ្ជីពួកអ៊ីមុាំ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងដំណាក់របស់អុលឡោះតាអាឡា និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងដំណាក់
លោកយេហូយ៉ាដាចាត់ចែងឲ្យអ៊ីមុាំពីក្រុមលេវី ទទួលខុសត្រូវលើដំណាក់របស់អុលឡោះតាអាឡា គឺអ្នកដែលស្តេចទតបានចែកជាក្រុម ឲ្យបំពេញមុខងារក្នុងដំណាក់របស់អុលឡោះតាអាឡា ដើម្បីធ្វើគូរបានដុតដល់អុលឡោះតាអាឡា ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា។ ស្តេចទតក៏បានបង្គាប់ឲ្យគេច្រៀងចំរៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។
ស្តេចចាត់ក្រុមលេវីឲ្យឈរនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ស្តេចទត និងលោកកាដ ជាអ្នកទាយរបស់ស្តេច ព្រមទាំងណាពីណាថាន ដ្បិតអុលឡោះតាអាឡាបង្គាប់ដូច្នេះ តាមរយៈណាពីរបស់ទ្រង់។
ស្តេចហេសេគាបានតែងតាំងក្រុមអ៊ីមុាំ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមអ៊ីមុាំ និងក្រុមលេវីដែលបំពេញមុខងារធ្វើគូរបានដុតទាំងមូល និងគូរបានមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងម៉ាស្ជិទ អ្នកចំរៀងសម្រាប់លើកតម្កើងអុលឡោះតាអាឡា និងអ្នកយាមទ្វារជំរំរបស់អុលឡោះតាអាឡា។
ពិធីបុណ្យចាប់ផ្តើមដូចតទៅ: ក្រុមអ៊ីមុាំឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្តេច។
ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចទតជាស្តេចស្រុកអ៊ីស្រអែល និងស្តេចស៊ូឡៃម៉ាន ជាកូនបានចងក្រងជាក្បួនតម្រាទុកមកស្រាប់។
ស្តេចស៊ូឡៃម៉ានបានតែងតាំងអ៊ីមុាំជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចស្តេចទត ជាឪពុកបានចាត់ចែងទុកមក។ ស្តេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរអុលឡោះតាអាឡា និងជួយក្រុមអ៊ីមុាំ ក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្តេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលស្តេចទត ជាជំនិតរបស់អុលឡោះបានបង្គាប់ទុក។
គេបានតែងតាំងក្រុមអ៊ីមុាំតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារ ដែលពួកគេបំពេញជូនអុលឡោះនៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគីតាបរបស់ណាពីម៉ូសា។
នេះជាឈ្មោះកូនប្រុសរបស់ហារូន ដែលបានទទួលការតែងតាំងឲ្យបំពេញមុខងារជាអ៊ីមុាំ។
កូនចៅកេហាត់បំពេញមុខងារក្នុងជំរំជួបអុលឡោះតាអាឡា គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។