Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:1 - អាល់គីតាប

1 ពួក​ឆ្មាំ​ទ្វារ ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: ក្នុង​ចៅ​លោក​កូរេ មាន​លោក​មសេ‌លេមា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អេសាភ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ គឺ​ក្នុង​ពួក​កូន​ចៅ​កូរេ មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពួក​ឆ្មាំ​ទ្វារ​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: ក្នុង​ចៅ​លោក​កូរេ មាន​លោក​មសេ‌លេមា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អេសាភ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ នោះ​ក្នុង​ពួក​កូរេ​មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​អ្នក​ទាំង​នោះ គឺ​លោក​សាកា‌រីយ៉ា លោក​បេន លោក​យាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលាប លោក​បេណា‌យ៉ា លោក​ម៉ាសេ‌យ៉ា លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេឌ-អេដុម និង​លោក​យីអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។


ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើងអុលឡោះ‌តាអាឡា និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។


ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​រូម៉ាម‌ធី-‌អេស៊ើរ​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។


កូន​របស់​លោក​មសេ‌លេមា គឺ​លោក​សាកា‌រីយ៉ា​ជា​កូន​ច្បង លោក​យេឌី‌អែល​ជា​កូន​បន្ទាប់ លោក​សេបា‌ឌា​ជា​កូន​ទី​បី លោក​យ៉ាត‌នាល​ជា​កូន​ទី​បួន


លោក​មសេ‌លេមា ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​មាន​ចំនួន ១៨​នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច។


លោក​សេផា‌នា​ជា​កូន​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​កូន​របស់​លោក​អាស់‌ស៊ា លោក​អាស់‌ស៊ារ​ជា​កូន​របស់​លោក​អេបៀ‌សាប់ លោក​អេបៀ‌សាប់​ជា​កូន​របស់​លោក​កូរេ


ក្រុម​លេវី​មាន​សេម៉ា‌យ៉ា​ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាស‌រីកាំ ជា​ចៅ​ទួត​របស់​លោក​ហាសាប‌យ៉ា ក្នុង​អំបូរ​ម៉្រារី។


លោក​យេហូ‌យ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្តី អាច​ចូល​បាន​ឡើយ។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ស្តេច​ទត ជា​ឪពុក​បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរអុលឡោះ‌តាអាឡា និង​ជួយ​ក្រុម​អ៊ីមុាំ ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ស្តេច​ទត ជា​ជំនិត​របស់​អុលឡោះ​បាន​បង្គាប់​ទុក។


ឱ​អុលឡោះ​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​ជំនាន់​របស់​ពួក​គេ គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។


ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ត្រង‌ត្រាប់​ស្ដាប់! មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់


ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខ‌ងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ម៉ាស្ជិទ គឺ​ត្រូវ​ប្រើ​គេ​ឲ្យ​យាម​ខ្លោង​ទ្វារ​បម្រើ​ប្រជា‌ជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​ផ្សេងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម