សាការី 9:14 - អាល់គីតាប អុលឡោះតាអាឡានឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ទ្រង់ប្រៀបបាននឹងផ្លេកបន្ទោរ អុលឡោះតាអាឡាជាម្ចាស់នឹងផ្លុំស្នែង ទ្រង់នឹងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។ ព្រះគម្ពីរខ្មែរសាកល រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងឃើញព្រះយេហូវ៉ាស្ថិតពីលើពួកកូនប្រុសរបស់អ្នក ព្រួញព្រះអង្គនឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ានឹងផ្លុំត្រែ ចេញទៅក្នុងខ្យល់កួចពីខាងត្បូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ ព្រះជាអម្ចាស់នឹងផ្លុំស្នែង ព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង |
ទ្រង់បាញ់ព្រួញរបស់ទ្រង់ទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។ ទ្រង់បាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ បន្ទូលគំរាមរបស់ទ្រង់ និងខ្យល់ព្យុះ ដែលបក់ចេញមកពីទ្រង់ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។
សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ: ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោស្ថានណេកិបដែរ។
នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំ ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប នឹងនាំគ្នាវិលត្រឡប់មកវិញ គេនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។
ពេលនោះ អុលឡោះតាអាឡានឹងបន្លឺសំឡេង ប្រកបដោយអំណាច ទ្រង់នឹងបង្ហាញអំណាច និងកំហឹងរបស់ទ្រង់ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងការពារ ក្រុងយេរូសាឡឹម ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។ ទ្រង់ការពារ និងរំដោះក្រុងយេរូសាឡឹម ទ្រង់សង្គ្រោះក្រុងនេះ មិនឲ្យវិនាសអន្តរាយឡើយ។
មើល អុលឡោះតាអាឡាកំពុងតែមក ទ្រង់មកក្នុងភ្លើង រទេះរបស់ទ្រង់ប្រៀបបាននឹងខ្យល់កួច។ ទ្រង់ធ្វើតាមកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់ប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមបន្ទូលដែលទ្រង់ ព្រមានទុកជាមុន។
ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច នៃលំពែងរបស់ទ្រង់ ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
ទ្រង់ប្រើព្រួញរបស់ពួកគេ ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ មកកំទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ទ្រង់នឹងធ្វើឲ្យគេមានកម្លាំងដូចស្តេចទត ហើយពូជពង្សរបស់ស្តេចទតនឹងគ្រប់គ្រងដោយយុត្តិធម៌ប្រៀបដូចអុលឡោះឬប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា នៅមុខពួកគេ។
អុលឡោះតាអាឡានឹងចេញមក ប្រហារប្រជាជាតិទាំងនោះ ដូចនៅថ្ងៃទ្រង់ធ្វើសឹកសង្គ្រាម និងថ្ងៃទ្រង់ប្រយុទ្ធនឹងគូសត្រូវ។
រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកម៉ាឡាអ៊ីកាត់របស់លោកឲ្យទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលអុលឡោះបានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
អុលឡោះសំដែងអំណាចនៃទីសំគាល់ និងការអស្ចារ្យ ទ្រង់សំដែងអំណាចរបស់រសអុលឡោះ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់អាល់ម៉ាហ្សៀសសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។
អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។
យ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្តេចរបស់គេក្នុងគ្រាតែមួយ ព្រោះអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល រួមប្រយុទ្ធជាមួយអ៊ីស្រអែល។
ខ្ញុំមើលទៅ ឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។