សាការី 12:1 - អាល់គីតាប សេចក្ដីប្រកាស នេះជាបន្ទូលដែលអុលឡោះតាអាឡា ថ្លែងអំពីស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានបន្ទូលថា៖ ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ថ្លែងពីស្រុកអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាស នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងអំពីស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានព្រះបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ទ្រង់មានបន្ទូលដូច្នេះថា |
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
ដូច្នេះ តើលោកអាចជួយអុលឡោះ ដើម្បីលាតសន្ធឹងអាកាសវេហាស៍ ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
សូមអុលឡោះតាអាឡាដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន!
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់ ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ? តើនរណាយករង្វាល់មកវាល់ធូលី ហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
ទ្រង់ដែលនៅពីលើលំហអាកាស ទ្រង់មើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ទ្រង់លាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ទ្រង់ដំឡើងផ្ទៃមេឃធ្វើជាដំណាក់ ដូចដំឡើងដំណាក់របស់អុលឡោះ។
នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់ដែលបានបង្កើត និងលាតផ្ទៃមេឃ ទ្រង់បានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ទ្រង់បានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។
អុលឡោះតាអាឡាដែលបានលោះអ្នក គឺទ្រង់ដែលបានបង្កើតអ្នកតាំងពីក្នុង ផ្ទៃម្ដាយមក ទ្រង់មានបន្ទូលដូចតទៅ: “យើងជាអុលឡោះតាអាឡាដែលបានបង្កើត អ្វីៗទាំងអស់យើងបានលាតផ្ទៃមេឃ ហើយយើងក៏បានសន្ធឹងផែនដី ដោយខ្លួនយើងផ្ទាល់។
យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។
អុលឡោះតាអាឡាបានបង្កើតផ្ទៃមេឃ ព្រមទាំងបានសូនផែនដី ទ្រង់បានពង្រឹងផែនដីឲ្យរឹងមាំ ទ្រង់មិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺទ្រង់បានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ទ្រង់មានបន្ទូលថា: “គឺយើងនេះហើយជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ឯណាទៀតទេ។
យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយអំណាចរបស់យើង យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
អ្នកភ្លេចអុលឡោះតាអាឡាដែលបានបង្កើតអ្នក គឺទ្រង់ដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅបានឡើយ។
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។
រីឯអុលឡោះវិញ ទ្រង់បានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។
កូនចៅយ៉ាកកូបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - កូនចៅអ៊ីស្រអែលអើយ កុំអស់សង្ឃឹម! យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់ មកពីទឹកដីដ៏ឆ្ងាយវិញ យើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នា ពីស្រុកដែលគេជាប់ជាឈ្លើយសឹក។ កូនចៅយ៉ាកកូបនឹងវិលមកវិញ គេនឹងរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកំទេចអ្នក នឹងត្រូវគេកំទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។
ស្តេចសេដេគាបានស្បថជាសម្ងាត់ មកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏នៅអស់កល្ប ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតអ្នក ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អស់លោកដែលចង់ប្រហារជីវិតអ្នកឡើយ»។
ប៉ុន្តែ ម្ចាស់ដែលលោះពួកគេ ទ្រង់ប្រកបដោយអំណាច ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ទ្រង់ពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ អ្នកស្រុកបាប៊ីឡូនកើតចលាចល។
អុលឡោះតាអាឡាបានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។
ពួកណាពីរបស់នាងបាននាំសុបិននិមិត្ត ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត ឥតបានការមកបញ្ឆោតនាង។
ដ្បិតយើងជាម្ចាស់លើជីវិតរបស់មនុស្សទាំងអស់ គឺទាំងជីវិតរបស់ឪពុក ទាំងជីវិតរបស់កូន។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះនឹងបាត់បង់ជីវិត។
ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់ នៅក្នុងស្រុករបស់គេ។
យើងនឹងចាត់ទុកប្រជាជននេះ ថាគ្មានទោសទៀតឡើយ។ យើងជាអុលឡោះតាអាឡា នឹងនៅក្រុងស៊ីយ៉ូន»។
សេចក្ដីប្រកាស។ នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងអំពីស្រុកហាដ្រាក់។ ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡាដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រអែលដែរ។
សេចក្ដីប្រកាស នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ជនជាតិអ៊ីស្រអែល តាមរយៈម៉ាឡាគី។
អ្នកទាំងពីរក្រាបចុះអោនមុខដល់ដី ទូរអាថា៖ «ឱ អុលឡោះអើយ ទ្រង់ជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើទ្រង់គួរខឹងនឹងសហគមន៍ទាំងមូលឬ?»។
ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯអុលឡោះជាបិតាលើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ទ្រង់ឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។