Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូអែល 3:19 - អាល់គីតាប

19 ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ស្រុក​អេស៊ីព្ទ​នឹងទៅ​ជា​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដុម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​គេ បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​យូដា ដ្បិត​គេ​បាន​កម្ចាយ​ឈាម​មនុស្ស​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដំម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ពួក​កូន​ចៅ​យូដា ដ្បិត​គេ​បាន​កំចាយ​ឈាម​ឥត​ទោស​នៅ​ក្នុង​ស្រុក​គេ

សូមមើលជំពូក ចម្លង




យ៉ូអែល 3:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ ដែល​ជន‌ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កំទេច​ក្រុង​នេះ​ទៅ! ចូរ​កំទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។


គេ​នឹង​ពួត‌ដៃ​គ្នា​វាយ​លុក​ជន‌ជាតិ​ភីលី‌ស្ទីន ដែល​នៅ​ខាង​លិច គេ​នឹង​រឹប​អូស​យក សម្បត្តិ​របស់​ជន‌ជាតិ​នានា ដែល​នៅ​ខាង​កើត គេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ទ្រង់​លើក​ដៃ​កំហែង​ទន្លេ​អឺប្រាត ទ្រង់​ប្រើ​អំណាច​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។


«ស្រុក​អេដុម​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ​នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។


អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថា សូម​ឲ្យ​ពួក​បាប៊ី‌ឡូន​រង​នូវ​អំពើ​ឃោរ‌ឃៅ ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។ អ្នក​ក្រុង​យេរូ‌សាឡឹម​ពោល​ថា សូម​ឲ្យ​ពួក​ខាល់ដេ​ទទួល​ទោស ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។


ប្រជា‌ជន​ស្រុក​អេដុម ប្រជា‌ជន​ស្រុក​អ៊ូស​អើយ ចូរ​សប្បាយ​ចិត្ត ចូរ​រីក‌រាយ​ទៅ! ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។


នេះ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​អុលឡោះ​សំដែង​ឲ្យ​អូបា‌ឌា​ឃើញ គឺ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អំពី​ស្រុក​អេដុម។ អុលឡោះ‌តាអាឡា​ប្រទាន​ដំណឹង​មក​ពួក​យើង ទ្រង់​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ថា: “ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សំរុក ចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។


អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។ អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ ដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច! អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។


យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ ស្រុក​កាឡាដ និង​ស្រុក​លីបង់ រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។


អុលឡោះ​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ទ្រង់​នាំ​ទុក្ខ​វេទនា យក​មក​សង​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​វេទនា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម