លោកុប្បត្តិ 2:4 - អាល់គីតាប នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលអុលឡោះបានបង្កើតមក។ ពេលអុលឡោះតាអាឡាជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ព្រះគម្ពីរខ្មែរសាកល នេះជាដើមកំណើតរបស់បណ្ដាមេឃ និងផែនដី នៅគ្រាដែលត្រូវបាននិម្មិតបង្កើត គឺនៅថ្ងៃដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើតផែនដី និងបណ្ដាមេឃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះបានបង្កើត។ នៅគ្រាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតផែនដី និងផ្ទៃមេឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។ ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាដើមកំណើតនៃផ្ទៃមេឃនឹងផែនដី ក្នុងកាលដែលបានកើតមក គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី នឹងផ្ទៃមេឃនោះឯង |
អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
អុលឡោះឃើញអ្វីៗទាំងអស់ ដែលទ្រង់បានបង្កើតមក អុលឡោះឈ្វេងយល់ថា ល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។
នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់ណុះហ៍។ ក្រោយទឹកជំនន់ធំអ្នកទាំងបីបានបង្កើតកូនចៅ ដូចតទៅនេះ៖
នេះជាបញ្ជីរាយនាមកូនចៅរបស់សិម។ ពេលសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ គាត់បង្កើតបានអើប៉ាក់សាឌ។
អុលឡោះប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានបរិសុទ្ធ ដ្បិតថ្ងៃនោះ អុលឡោះបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានបង្កើត។
នេះជាបញ្ជីរាយនាមកូនចៅរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម ជាកូនដែលហាជើរ អ្នកបម្រើរបស់សារ៉ា បង្កើតជូនអ៊ីព្រហ៊ីម។
នេះជាបញ្ជីរាយនាមកូនចៅរបស់អេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។
នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់អាដាម: នៅថ្ងៃដែលអុលឡោះបង្កើតមនុស្ស ទ្រង់បានបង្កើតគេឲ្យមានលក្ខណៈខ្លះដូចអុលឡោះ
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដី ហើយពោលថា៖ «គឺអុលឡោះតាអាឡាហើយជាម្ចាស់ដ៏ពិតប្រាកដ!»។
ស្តេចមានប្រសាសន៍ថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំ ទ្រង់នៅសូរ៉កា ទ្រង់គ្រប់គ្រងលើនគរទាំងអស់ នៃប្រជាជាតិនានា។ ទ្រង់ប្រកបដោយអំណាច និងការអស្ចារ្យ គ្មាននរណាអាចតទល់នឹងទ្រង់បានឡើយ!
នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។
មានតែអុលឡោះតាអាឡា ដែលពិតជាម្ចាស់តែមួយគត់ មានតែអុលឡោះជាម្ចាស់របស់យើងមួយគត់ប៉ុណ្ណោះ ដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។
ដ្បិតអុលឡោះដ៏ឧត្តុង្គឧត្ដម ទ្រង់ធ្វើការអស្ចារ្យ មានតែទ្រង់ប៉ុណ្ណោះដែលជាម្ចាស់។
រីឯកូនចៅរបស់លោកលេវី មានរាយនាមតាមតំណវង្សត្រកូលដូចតទៅ: កូនរបស់លោកលេវីមាន គើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
អុលឡោះតាអាឡាជាស្តេចរបស់ ជនជាតិអ៊ីស្រអែល គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលថា: យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានម្ចាស់ណាទៀតឡើយ។
ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំអះទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមទ្រង់ដែលនៅសព្វថ្ងៃ នៅពីអតីតកាល ហើយកំពុងតែមក ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។ សូមរសអុលឡោះទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ទ្រង់
អុលឡោះតាអាឡាជាម្ចាស់ដែលនៅសព្វថ្ងៃនៅពីដើមហើយកំពុងតែមក គឺម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ទ្រង់មានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
ទាំងពោលថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ទ្រង់នៅសព្វថ្ងៃនេះ ហើយក៏នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរគុណទ្រង់ ព្រោះទ្រង់បានយកអំណាចដ៏ខ្លាំងក្លា របស់ទ្រង់ មកតាំងរាជ្យរបស់ទ្រង់ឡើង។
ខ្ញុំឮម៉ាឡាអ៊ីកាត់នៃទឹកពោលថា៖ «ឱអុលឡោះដ៏នៅអស់កល្ប និងនៅតាំងពីដើមរៀងមក ទ្រង់ពិតជាវិសុទ្ធហើយទ្រង់វិនិច្ឆ័យទោសដោយយុត្ដិធម៌មែន!