Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:1 - អាល់គីតាប

1 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​ណុះហ៍។ ក្រោយ​ទឹក​ជំនន់​ធំ​អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ ដូច​តទៅ​នេះ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នេះ​ជា​វង្សត្រកូល​នៃ​ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត​: ក្រោយពី​ទឹកជំនន់ មាន​កូនប្រុស​ជាច្រើន​កើតមក​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​តំណ​វង្ស​នៃ​ពួក​កូន​របស់​លោក​ណូ​អេ គឺ​សិម ហាំ និង​យ៉ា​ផែត។ ក្រោយ​ពី​ទឹក​ជំនន់​មក អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​លោក​ណូអេ។ ក្រោយ​ទឹក​ជំនន់​ធំ អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ​នេះ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​ពី​គ្រា​ទឹក​ជន់​លិច​មក នោះ​ពួក​កូន​ណូអេ​បាន​បង្កើត​កូន​ត​ទៅ ឯ​បញ្ជី​ដំណ​វង្ស​ពី​សិម ហាំ នឹង​យ៉ាផែត​ជា​កូន​គាត់ នោះ​គឺ​ដូច្នេះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​យ៉ាផេត មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។


នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​អុលឡោះ​បាន​បង្កើត​មក។ ពេលអុលឡោះ‌តាអាឡាជា​ម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី


នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អាដាម: នៅ​ថ្ងៃ​ដែល​អុលឡោះ​បង្កើត​មនុស្ស ទ្រង់​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​អុលឡោះ


ពេល​ណុះហ៍​អាយុ​ប្រាំ​រយ​ឆ្នាំ គាត់​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។


នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​ណុះហ៍។ ណុះហ៍ ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​គាត់។ គាត់​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ។


អុលឡោះ​ប្រទាន​ពរ​ដល់​ណុះហ៍ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​គាត់ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន ពាស​ពេញ​ផែនដី​ទៅ!


កូន​ប្រុស​ទាំង​បី​របស់​ណុះហ៍​បាន​បង្កើត​កូន​ចៅ​នៅ​ពាស​ពេញ​លើ​ផែនដី​ឡើង​វិញ។


គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហាសិប​ឆ្នាំ បន្ទាប់​មក​គាត់​ក៏​ស្លាប់។


ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ​ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស​ពេញ​លើ​ផែនដី​ចុះ»។


អាដាម​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស


លោក​ឡា‌ម៉េក​ជា​ឪពុក​របស់​ណាពី​ណុះហ៍ ណាពី​ណុះហ៍​ជា​ឪពុក​របស់​លោក​សិម លោក​ហាំ និង​លោក​យ៉ា‌ផេត។


នេះ​ជា​បញ្ជី‌រាយ​នាម​វង្ស‌ត្រកូល​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ណាពី​អ៊ីព្រហ៊ីម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម