Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:9 - អាល់គីតាប

9 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​អេសាវ ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 នេះ​ជា​វង្សត្រកូល​របស់​អេសាវ​ដូនតា​របស់​ជនជាតិអេដំ​នៅ​តំបន់ភ្នំ​សៀរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នេះ​ជា​តំណ​វង្ស​របស់​លោក​អេសាវ ជា​បុព្វ‌បុរស​របស់​ពួក​សាសន៍​អេដុម នៅ​ស្រុក​ភ្នំ​សៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នេះ​ជា​ដំណ​វង្ស ត​ពី​អេសាវ​ជា​ឰយុកោ​ពួក​សាសន៍​អេដំម នៅ​ក្នុង​ស្រុក​ភ្នំ​សៀរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។


យ៉ាកកូប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​គាត់ ដើម្បី​ជួប​នឹង​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។


គាត់​បាន​ផ្តែ​ផ្តាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​អេសាវ ជា​ចៅ‌ហ្វាយ​ខ្ញុំ​ដូច​តទៅ: យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​អ្នក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។


កូន​ចៅ​របស់​អេសាវ​មាន​ឈ្មោះ​ដូច​តទៅ: អេលី‌ផាស ជា​កូន​របស់​អដា ភរិយា​របស់​អេសាវ។ រេហួល ជា​កូន​របស់​បាសម៉ាត ភរិយា​របស់​អេសាវ។


ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នោះ​ហើយ ដែល​ជា​មេ​កន្ទ្រាញ​នៃ​ជន‌ជាតិ​អេដុម តាម​ទី​លំនៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ អេសាវ​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​អេដុម។


អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។


មាន​កូន​ចៅ​របស់​លោក​ស៊ីម្មាន ប្រមាណ​ប្រាំ​រយ​នាក់​ទៀត នាំ​គ្នា​ទៅ​តំបន់​ភ្នំ​សៀរ ដោយ​មាន​លោក​ពេឡា‌ធា លោក​នារី‌យ៉ា លោក​រេផា‌យ៉ា និង​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​អ៊ីស៊ី ធ្វើ​ជា​មេ​ដឹក​នាំ។


នេះ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​អុលឡោះ​សំដែង​ឲ្យ​អូបា‌ឌា​ឃើញ គឺ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អំពី​ស្រុក​អេដុម។ អុលឡោះ‌តាអាឡា​ប្រទាន​ដំណឹង​មក​ពួក​យើង ទ្រង់​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ថា: “ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សំរុក ចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។


កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​ឲ្យ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​ឲ្យ​អេសាវ​កាន់​កាប់។


យើង​បាន​ឲ្យ​អ៊ីសា‌ហាក់​បង្កើត​យ៉ាកកូប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​ឲ្យ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកកូប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម