ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 5:1 - អាល់គីតាប

កាល​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ទន្លេ​យ័រដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​ដល់​គេ​ឆ្លង​ផុត ស្តេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យ​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គេ​បាន​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត ហើយ​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទៀត​ឡើយ ដោយ​ព្រោះ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ដល់​គេ​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យលស់​ព្រលឹង នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ពួក​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នឹង​ស្តេច​សាសន៍​កាណាន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដូច្នេះ នោះ​គេ​មាន​ចិត្ត​រលត់​ទៅ គ្មាន​វិញ្ញាណ​នៅ​សល់​ក្នុង​គេ​ទៀត​ឡើយ ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល។

សូមមើលជំពូក



យ៉ូស្វេ 5:1
32 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ដើរ​កាត់​ស្រុក​កាណាន រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន‌ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។


ពុក​ឲ្យ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បង‌ប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន‌ជាតិ​អាម៉ូ‌រី​ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។


ទត​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ(អ្នក​ស្រុក​ពុំ​មែន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូ‌រី​ដែល​នៅ​សេស‌សល់។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ស្បថ​ថា ទុក​ជីវិត​ឲ្យ​ពួក​គេ ប៉ុន្តែ ស្តេច​សូល​រក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ដើម្បី​សំដែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា​ឃើញ​ថា​ស្តេច​ស្នេហា​ជាតិ)។


ព្រម​ទាំង​ឃើញ​ម្ហូប​អាហារ​នៅ​លើ​តុ​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលឹក និង​ឃើញ​គូរបាន​ដុត ដែល​គាត់​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។


ក្រោយ​ពី​នោះ​មក ពួក​មេ​ដឹក​នាំ​មក​ប្រាប់​ខ្ញុំ​ថា “ប្រជា‌ជន​អ៊ីស្រ‌អែល ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា ដែល​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច​សាសន៍​ទាំង​នោះ​ដែរ គឺ​មាន​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អេស៊ីប និង​ជន‌ជាតិ​អាម៉ូរី។


គឺ​ស្តេច​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរី ស្តេច​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន​


យើង​នឹង​ចាត់​សត្វ​ឪម៉ាល់ ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ដេញ​កំចាត់​ជន‌ជាតិ​ហេវី ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ហេត ចេញ​ឆ្ងាយ​ពី​អ្នក។


ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ ប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។


ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​មក​កាន់​ក្រុង​យេរូ‌សាឡឹម​ដូច​ត​ទៅ: នាង​មាន​កំណើត​នៅ​ស្រុក​កាណាន។ ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត។


ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់‌ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុ‌ការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


មុខ​របស់​ស្តេច​ប្រែ​ជា​ស្លេក‌ស្លាំង គាត់​រំជួល​ចិត្ត មាន​រូប‌កាយ​ទន់​ខ្សោយ និង​ជើង​ញាប់‌ញ័រ។


រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​គគីរ និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃ‌សាក់ ឲ្យ​វិនាស​សាប‌សូន្យ​នៅ​មុខ​ពួក​គេ គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម ទាំង​ឫស។


ជន‌ជាតិ​អាម៉ាឡេក​រស់​នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរី​រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។


ប៉ុន្តែ កូន​ចៅ​ម៉ាណាសេ​ពុំ​អាច​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​បាន​ទេ ជន‌ជាតិ​កាណាន​ប្តេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។


បង​ប្អូន​នឹង​ទទួល​តំបន់​ភ្នំ ទោះ​បី​មាន​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ។ បង​ប្អូន​ត្រូវ​ឆ្ការ​ព្រៃ​នោះ​ធ្វើ​ជា​កម្ម‌សិទ្ធិ ហើយ​ត្រូវ​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ទៅ ទោះ​បី​ពួក​គេ​មាន​រទេះ​ដែក និង​មាន​កម្លាំង​ខ្លាំង‌ក្លា​យ៉ាង​ណា​ក៏​ដោយ»។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា»។


ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្តុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ​ជា​ក្រុង​មួយ​នៅ​ជិត​សារថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល​ត្រូវ​កាត់​ផ្តាច់។ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។


នៅ​ពេល​ដែល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ដើរ​កាត់​បាត​ទន្លេ​យ័រដាន់ ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្តាល​ទន្លេ រហូត​ដល់​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ផុត​ទន្លេ​យ័រដាន់។


ស្ដេច​ទាំង​នោះ​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស ដែល​កើត​មាន​ដល់​ក្រុង​នេះ ហើយ​នាំ​គ្នា​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា‌នគរ​អើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ខ្លាំង​ពូកែ​អើយ! ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង អ្នក​ត្រូវ​វិនាស​អន្ដរាយ​អស់”។


ក្រោយ​ពេល​យ៉ូស្វេ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​សួរអុលឡោះ‌តាអាឡា​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដណ្តើម​យក​បាន​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូ‌រី។ ឥឡូវ​នេះ តើ​ស្តេច​ចង់​ដណ្តើម​យក​ពី​យើង​វិញ​ឬ?


ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលី‌ស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន​ដែល​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្តេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។


លុះ​ព្រឹក​ឡើង ពេល​គាត់​ស្វាង​ស្រា ភរិយា​របស់​គាត់​រៀប​រាប់​ប្រាប់​នូវ​ហេតុ‌ការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះដូង​ដេក​ស្តូក​នៅ​មួយ​កន្លែង។