Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 5:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ពួក​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នឹង​ស្តេច​សាសន៍​កាណាន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដូច្នេះ នោះ​គេ​មាន​ចិត្ត​រលត់​ទៅ គ្មាន​វិញ្ញាណ​នៅ​សល់​ក្នុង​គេ​ទៀត​ឡើយ ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គេ​បាន​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត ហើយ​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទៀត​ឡើយ ដោយ​ព្រោះ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ដល់​គេ​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យលស់​ព្រលឹង នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ទន្លេ​យ័រដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​ដល់​គេ​ឆ្លង​ផុត ស្តេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យ​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 5:1
32 ការដាក់ឲ្យឆ្លើយតបគ្នា  

សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស នឹង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។


ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បំរើ​ទ្រង់ សណ្ឋាន​ពួក​បរិវា​របស់​ទ្រង់ នឹង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បំរើ​ថ្វាយ​ពែង​របស់​ទ្រង់ នឹង​ដង្វាយ​ដុត​ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី


គេ​នឹង​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​ឯង​បាន​សំរេច​ក្នុង​ខណ​តែ​១​ម៉ោង​ទេ។


ប៉ុន្តែអញៗ​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​តាត្រៅ ហើយ​មាន​កំឡាំង ដូច​ដើម​ម៉ៃសាក់​ចេញ​ពី​មុខ​ឯង​ទៅ គឺ​អញ​បាន​បំផ្លាញ​ទាំង​ផល​គេ​ខាង​លើ នឹង​ឫស​គេ​នៅ​ខាង​ក្រោម​ផង


ដូច្នេះ ព្រះ‌ភក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កំឡាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា


រួច​កាល​ណា​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក មើល ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សំរេច​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ជំនួរ​វង្សនឹង​កំណើត​របស់​ឯង នោះ​ចេញ​ពី​ស្រុក​របស់​សាសន៍​កាណាន​មក ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី ហើយ​ម្តាយ​ឯង​ជា​សាសន៍​ហេត


គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នឹង​អុក ជា​ស្តេច​ស្រុក​បាសាន ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន​ទៀត


កាល​ការ​ទាំង​នោះ​បាន​សំរេច​អស់​ហើយ នោះ​ពួក​អ្នក​ជា​ប្រធាន ក៏​មក​ឯ​ខ្ញុំ​និយាយ​ថា ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អាម៉ូរី​វិញ


ដូច្នេះស្តេច​ដាវីឌ​ទ្រង់​ហៅ​ពួក​គីបៀន​មក​សួរ​គេ (រីឯ​ពួក​គីបៀន​គេ​មិន​មែន​ជា​ពូជ​កូន​ចៅ​អ៊ីស្រាអែល​ទេ គឺ​ជា​សំណល់​នៃ​ពូជ​អាម៉ូរី​វិញ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​នឹង​គេ តែ​សូល​ទ្រង់​រក​សំឡាប់​គេ​ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ)


លុះ​ព្រឹក​ឡើង គ្រា​ដែល​ណាបាល​ស្វាង​ពី​ស្រា​ហើយ នោះ​ប្រពន្ធ​ក៏​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នោះ រួច​គាត់​ត្រូវ​គាំង​បេះ‌ដូង ហើយ​ត្រឡប់​ជា​រឹង​ស្តូក​ទៅ


ឥឡូវ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បណ្តេញ​សាសន៍​អាម៉ូរី​ពី​មុខ​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់​ចេញ​ហើយ ដូច្នេះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ទ្រង់​មក​យក​ស្រុក​នេះ​ធ្វើ​អី


ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ‌រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម


ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ នឹង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន នឹង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត


រីឯ​គ្រា​ក្រោយ​ដែល​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ក្នុង​ពួក​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ


តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។


ប៉ុន្តែ​ស្រុក​ភ្នំ​នោះ​ជា​របស់​ផង​ឯង​ហើយ ទោះ​បើ​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ គង់​តែ​ឯង​នឹង​កាប់‌ឆ្កា​បាន ហើយ​ឯង​នឹង​បាន​ផល​ទាំង​ប៉ុន្មាន​ពី​ព្រៃ​នោះ​ផង ដ្បិត​ទោះ​បើ​ពួក​សាសន៍​កាណាន​មាន​រទេះ​ដែក នឹង​កំឡាំង​ក៏​ដោយ គង់​តែ​ឯង​នឹង​អាច​បណ្តេញ​គេ​ចេញ​បាន។


ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាន៉ាសេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេ​ផ្តាច់​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ


អញ​នឹង​ចាត់​ឪម៉ាល់​ទៅ​មុន​ឯង ដែល​នឹង​បណ្តេញ​សាសន៍​ហេវី សាសន៍​កាណាន ហើយ​នឹង​សាសន៍​ហេត ពី​មុខ​ឯង​ចេញ


មួយ​ទៀត ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​យក​ពី​ដៃ​នៃ​ពួក​សាសន៍​អាម៉ូរី ដោយ​ដាវ នឹង​ធ្នូ​របស់​អញ នោះ​អញ​បាន​ចែក​១​ចំណែក​ដល់​ឯង​លើស​ជាង​បង​ប្អូន​ឯង​ហើយ។


អាប់រ៉ាម គាត់​ដើរ​កាត់​ស្រុក​ទៅ​ត្រឹម​ដើម​ម៉ៃសាក់​របស់​ម៉ូរេ​នៅ​កន្លែង​១​ឈ្មោះ​ស៊ីគែម ដែល​នៅ​វេលា​នោះ សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ


កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត


នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ទី​ចំងាយ​ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ហើយ​ផ្នែក​ទឹក​ដែល​ហូរ​ចុះ​ទៅ​ខាង​សមុទ្រ​ស្រុក​វាល គឺ​ជា​សមុទ្រ​អំបិល នោះ​ក៏​ហូរ​រីង​អស់​ទៅ រួច​ពួក​បណ្តាជន​គេ​ឆ្លង​ដំរង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូរ


ឯ​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គេ​ក៏​ឈរ​នឹង នៅ​ដី​ស្ងួត​នា​បាត​ទន្លេ​យ័រដាន់ ហើយ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ឆ្លង​ទៅ​នៅ​ដី​ស្ងួត​ដែរ ទាល់​តែ​ពួក​គេ​ទាំង​អស់​បាន​ឆ្លង​ផុត​ពី​ទន្លេ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម