ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 3:24 - អាល់គីតាប

ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ សំរែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​តម្អូញ​របស់​ខ្ញុំ ចូល​មក​ជំនួស​អាហារ ហើយ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ​ក៏​ហូរចូល​មក​ដូច​ទឹក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ សម្រែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រោះ​សេចក្ដី​ដំអូញ​របស់​ខ្ញុំ ទុក​ដូច​ជា​អាហារ ហើយ​ដំងូរ​ខ្ញុំ​ក៏​ហូរ​ចេញ​ដូច​ជា​ទឹក

សូមមើលជំពូក



យ៉ូប 3:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់ គ្មាន​អ្វី​សំរាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។


ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើត ហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។


ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ ព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។


តើ​ទ្រង់​នៅ​តែ​ឃ្លាំ​មើល​ខ្ញុំ ដល់​កាល​ណា​ទៀត សូម​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល លេប​ទឹក​មាត់​ផង។


ខ្ញុំ​បរិភោគ​ទាំង​ទុក្ខ​សោក​ ខ្ញុំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក


ដរាប​ណា​ខ្ញុំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ខ្ញុំ​កាន់​តែ​រីង‌រៃ​ទៅៗ ខ្ញុំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ


ខ្ញុំ​អស់​កម្លាំង ខ្សោះ​ល្វើយ ហើយ​ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។


ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេង ឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។


យើង​រអ៊ូ‌រទាំ​បញ្ចេញ​សំឡេង​ដូច​ខ្លា‌ឃ្មុំ និង​ថ្ងូរ​ឥត​ឈប់​ឈរ​ដូច​សត្វ​ព្រាប។ យើង​សង្ឃឹម​ថា​អុលឡោះ​រក យុត្តិធម៌​ឲ្យ​យើង តែ​ទ្រង់​មិន​រក​ឲ្យ​ទេ! យើង​រង់‌ចាំ​អុលឡោះ​សង្គ្រោះ តែ​ទ្រង់​នៅ​ឆ្ងាយ​ពី​យើង!។


ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ទ្រង់​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់អុលឡោះ‌តាអាឡា»។ សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រ‌អែល នៅ​មីស‌ប៉ា។