Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:23 - អាល់គីតាប

23 ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រក​ច្រក​ចេញ​ពុំ​រួច ដ្បិត​អុលឡោះ​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ហេតុ​អ្វី​បាន​ជា​ឲ្យ​ពន្លឺ​ភ្លឺ​ដល់​មនុស្ស ដែល​រក​ផ្លូវ​ចេញ​ពុំ​រួច ជា​អ្នក​ដែល​ព្រះ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រក​ច្រក​ចេញ​ពុំ​រួច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ហេតុ​អ្វី​បាន​ជា​ឲ្យ​ពន្លឺ​ភ្លឺ​ដល់​មនុស្ស ដែល​ផ្លូវ​របស់​ខ្លួន​សុទ្ធ​តែ​ងងឹត​ដូច្នេះ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ហើយ

សូមមើលជំពូក ចម្លង




យ៉ូប 3:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ទ្រង់​កំទេច​អ្វី​មួយ គ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេ ប្រសិន​បើ​ទ្រង់​ឃុំ​មនុស្ស​ម្នាក់ នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។


ទ្រង់​ចង់​យក​ខ្នោះ​មក​ដាក់​ជើង​ខ្ញុំ ទ្រង់​ឃ្លាំ​មើល​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ប្រព្រឹត្ត សូម្បី​តែ​ដាន​ជើង​ខ្ញុំ ក៏​ទ្រង់​តាម​ពិនិត្យ​មើល​ដែរ។


កង‌ទ័ព​របស់​ទ្រង់​លើក​គ្នា​មក​វាយ​លុក​ខ្ញុំ ពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​លំ‌នៅ​ខ្ញុំ។


នោះ​តោង​ដឹង​ថា​អុលឡោះ​ទេ​តើ ដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំ ទ្រង់​បោះ​សំណាញ់​របស់​ទ្រង់​មក​លើ​ខ្ញុំ។


ទ្រង់​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួច ទ្រង់​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។


ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។


ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។


ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ខ្ញុំ ខ្ញុំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។


ភ្នែក​ខ្ញុំ​ស្រវាំង ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ! ខ្ញុំ​លើក​ដៃ​ឡើង​ទៅ​រក​ទ្រង់!


ម្នាល​កូន​ចៅ​របស់​យ៉ាកកូប​អើយ! ម្នាល​ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖ អុលឡោះ‌តាអាឡា​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ ម្ចាស់​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ​ឡើយ។


ទ្រង់​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច ទ្រង់​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។


ទ្រង់​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ទ្រង់​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លា មក​ស្រះ​ផ្លូវ​របស់​នាង យើង​ដាក់​របង​ឃាំង​នាង ដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម