Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រោះ​តម្អូញ​របស់​ខ្ញុំ ចូល​មក​ជំនួស​អាហារ ហើយ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ​ក៏​ហូរចូល​មក​ដូច​ទឹក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ សម្រែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ព្រោះ​សេចក្ដី​ដំអូញ​របស់​ខ្ញុំ ទុក​ដូច​ជា​អាហារ ហើយ​ដំងូរ​ខ្ញុំ​ក៏​ហូរ​ចេញ​ដូច​ជា​ទឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ សំរែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។

សូមមើលជំពូក ចម្លង




យ៉ូប 3:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់។


ហេតុ​នោះ បាន​ជា​ជីវិត​គេ​ធុំ​អាហារ ហើយ​ព្រលឹង​គេ​ក៏​ខ្ពើម​ចំណី។


សេចក្ដី​ដែល​ចិត្ត​ខ្ញុំ​មិន​ព្រម​ប៉ះ‌ពាល់ នោះ​ទុក​ដូច​ជា​អាហារ​ដែល​គួរ​ឆ្អើម​ដល់​ខ្ញុំ។


តើ​ដល់​កាល​ណា​ទើប​ព្រះ‌អង្គ បែរ​ព្រះ‌នេត្រ​ចេញ​ពី​ទូល‌បង្គំ ហើយ​មិន​ទុក​ទូល‌បង្គំ​តែ​ឯង ល្មម​តែ​ឲ្យ​លេប​ទឹក​មាត់​បាន​ផង?


ទូល‌បង្គំ​ទទួល​ទាន​ផេះ​ដូច​ជា​អាហារ ហើយ​ទូល‌បង្គំ​ផឹក​លាយ​ជាមួយ​ទឹក​ភ្នែក


ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។


ទូល‌បង្គំ​ចុះ​ខ្សោយ ហើយ​ខ្សោះល្វើយ​ជា​ខ្លាំង ទូល‌បង្គំ​ស្រែក​ថ្ងូរ ដោយ​ព្រោះ​បេះ​ដូង​ទូល‌បង្គំ​ញាប់​ញ័រ។


ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ភ្នែក​ដល់​គេ​ជំនួស​នំប៉័ង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។


យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា​ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ណាស់។


ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ព្រះ​អង្គ​រាំង​រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ចូល​ទៅ​ឡើយ


គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម