ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។
យ៉ូប 11:14 - អាល់គីតាប ប្រសិនបើអ្នកបោះបង់ចោលអំពើអាក្រក់ ដែលអ្នកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់អ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់ ដែលលោកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងបោះបង់សេចក្ដីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្ដីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ |
ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។
អុលឡោះតាអាឡាព្រមានជនជាតិអ៊ីស្រអែល និងជនជាតិយូដាតាមរយៈណាពី និងអ្នកទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវហ៊ូកុំ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់យើង»។
ប្រសិនបើអ្នកវិលមករក ទ្រង់ដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នោះទ្រង់នឹងលើកលោកឡើងវិញ។ សូមដកអំពើទុច្ចរិតចេញឆ្ងាយ ពីទីលំនៅរបស់អ្នក។
សូមបង្ហាញកំហុសណាដែលខ្ញុំ មើលមិនឃើញ ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតនោះ ខ្ញុំរាងចាលហើយ”
សូមអ្នកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
បើអ្នកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន ទ្រង់មុខជាជួយអ្នក ហើយស្ដារស្ថានភាពរបស់អ្នក ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
ខ្ញុំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបទ្រង់ មករកខ្ញុំ? ខ្ញុំនឹងរស់នៅក្នុងគ្រួសាររបស់ខ្ញុំ ដោយកាន់ចិត្តទៀងត្រង់។
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាទូរអាច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
សូមចូលទៅជិតអុលឡោះ នោះទ្រង់នឹងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្ដពីរអើយ ចូរជម្រះចិត្ដគំនិតឲ្យបានស្អាតឡើង!
ពេលនោះ សាំយូអែលនិយាយទៅកាន់ពូជពង្សអ៊ីស្រអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកអុលឡោះតាអាឡាវិញដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត ហើយផ្ចង់ចិត្តគំនិតទៅរកអុលឡោះតាអាឡា និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ នោះទ្រង់នឹងរំដោះអ្នករាល់គ្នាពីកណ្តាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។