Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:7 - អាល់គីតាប

7 ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក​រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ប្រសិនបើ​អ្នក​ធ្វើល្អ តើ​មិន​ត្រូវបាន​ទទួលយក​ទេ​ឬ​? ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ធ្វើល្អ នោះ​បាប​ក្រាប​នៅ​មាត់ទ្វារ​ហើយ​។ បំណងប្រាថ្នា​របស់វា​គឺមាន​ចំពោះ​អ្នក ប៉ុន្តែ​អ្នក​ត្រូវតែ​គ្រប់គ្រង​លើ​វា​វិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​ល្អ តើនឹង​មិន​បាន​រីក‌រាយ​ទេ​ឬ? ហើយ​បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ​ទេ បាប​កំពុង​តែ​ក្រាប​នៅ​មាត់​ទ្វារ​ស្រាប់ ហើយ​វា​ប្រាថ្នា​ចង់​បាន​អ្នក តែ​អ្នក​ត្រូវ​តែ​មាន​អំណាច​លើ​វា​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក‌រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក‌រាយ​វិញ​ទេ​ឬ​អី បើ​ឯង​ធ្វើ​មិន​ល្អ នោះ​មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:7
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​ពោល​ទៅ​គាត់​វិញ​ថា៖ «ខ្ញុំ​យោគ​យល់​ដល់​អ្នក​ទៀត ខ្ញុំ​មិន​រំលាយ​ក្រុង​ដែល​អ្នក​និយាយ​នេះ​ទេ។


អុលឡោះ​មាន​បន្ទូល​មក​ស្ត្រី​ថា៖ «នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នាង​នឹង​សំរាល​កូន ទាំង​ឈឺ​ចុក​ចាប់។ តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។


សូម​ជម្រាប​ស្តេច​ថា ខ្ញុំ​សូម​ជូន​ទាំង​អស់​ដល់​ស្តេច ឲ្យ​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ពេញ​ចិត្ត​ទទួល​ជំនូន​នេះ!»។


ស្តេច​អហា‌ស៊ីយ៉ា​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ស្តេច​យ៉ូរ៉ាម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កង‌ទ័ព​ស៊ីរី​វាយ​ស្តេច​យ៉ូរ៉ាម​ឲ្យ​របួស។


ប្រសិន​បើ​អ្នក​បោះ​បង់​ចោល​អំពើ​អាក្រក់ ដែល​អ្នក​ប្រព្រឹត្ត ហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំ‌នៅ​របស់​អ្នក


នោះ​អ្នក​នឹង​អាច​ងើប​មុខ​ឡើង​វិញ​បាន ព្រោះ​អ្នក​គ្មាន​កំហុស​ទៀត​ទេ អ្នក​នឹង​បាន​រឹង‌ប៉ឹង ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។


ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចំរុង​ចំរើន​នោះ អុលឡោះ​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ទ្រង់​ជួយ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្ញុំ។


ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ជា​គូរបាន​ដុត​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូរអា‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យា‌ស្រ័យ​ដល់​អៃយ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។


អត់‌អោន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត ជា​ការ​មិន​ល្អ​ទេ។


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​គូរបាន​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ជូន​ដោយ​បំណង​អាក្រក់។


ដូច្នេះ ចូរ​នាំ​ពាក្យ​នេះ​ទៅ​ប្រកាស​នៅ​ទិស​ខាង​ជើង​ថា៖ អ៊ីស្រ‌អែល​សាវា​អើយ ចូរ​វិល​មក​វិញ យើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេ ដ្បិត​យើង​មាន​ចិត្ត​មេត្តា‌ករុណា យើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ជូន​យើង​ឬ? យើង​មិន​ព្រម​ទទួល​គូរបាន​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​គូរបាន​ណា​មួយ របស់​អ្នក​រាល់​គ្នា​ដែរ»។


អុលឡោះ​អើយ! តើ​មាន​ម្ចាស់​ណា ដែល​មាន​ចិត្ត​សប្បុរស​ដូច​ទ្រង់? ទ្រង់​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ទ្រង់​មិន​ខឹង​រហូត​ឡើយ។ ទ្រង់​មាន​ចិត្ត​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែល​នៅ​សេស‌សល់ ហើយ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ម៉ាស្ជិទ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​ជំនូន​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


អ្នក​រាល់​គ្នា​ពោល​ថា “ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!” ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង ទុក​ជា​ជំនូន តើ​យើង​ទទួល​ជំនូន​នេះ ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ពេល​ដែល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់ មក​ធ្វើ​គូរបាន តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​គូរបាន តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន ទេសា‌ភិបាល​របស់​អ្នក តើ​គាត់​សុខ​ចិត្ត​ទទួល​យក ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ បាន​សេចក្តី​ថា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​មិន​ខាន។


ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ទ្រង់ ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ទ្រង់​មុខ​ជា​គាប់​ចិត្ត​នឹង​អ្នក​នោះ​មិន​ខាន។


ហេតុ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ថា ដោយ​អុលឡោះ​អាណិត​អាសូរ​បង​ប្អូន ចូរ​ប្រគល់​ខ្លួន​ទៅ​អុលឡោះ ទុក​ជា​គូរបាន​ដ៏​មាន​ជីវិត ដ៏​វិសុទ្ធ ហើយ​ជា​ទី​គាប់​បំណង​របស់​អុលឡោះ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​អុលឡោះ​តាម​របៀប​ត្រឹម​ត្រូវ​មែន។


អ្នក​ណា​បម្រើ​អាល់ម៉ា‌ហ្សៀស​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ចិត្ត​អុលឡោះ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។


ឲ្យ​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ជា​មុខ‌ងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ប្រគល់​ខ្លួន​ទុក​ជា​ជំនូន​ដែល​គាប់​ចិត្ត​អុលឡោះ និង​ជា​ជំនូន​ដែល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ។


ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បង​ប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ


បង​ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង​ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង​ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង​ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង​ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង​ប្អូន​ស្លាប់ ឬ​មួយ​បង​ប្អូន​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​នាំ​ឲ្យ​បង​ប្អូន​បាន​សុចរិត។


ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​គុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​នាម​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


ប្រសិន​បើ​ស្ដ្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ចិត្ត​អុលឡោះ។


ដោយ‌សារ​ជំនឿ ហាបេល​បាន​ជូន​គូរបាន​មួយ​ទៅ​អុលឡោះ ជា​គូរបាន ប្រសើរ​ជាង​គូរបាន​របស់​កបេល។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​អុលឡោះ​ផ្ដល់​សក្ខី‌ភាព​ថា គាត់​ជា​មនុស្ស​សុចរិត។ ទ្រង់​គាប់​ចិត្ត។


ចិត្ដ​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចំរើន​ដល់​កំរិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម