បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។
និក្ខមនំ 15:16 - អាល់គីតាប ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ អុលឡោះតាអាឡាអើយ ពេលឃើញទ្រង់សំដែងអំណាចដ៏ខ្លាំងក្លា ពួកគេភាំងស្មារតី និយាយលែងចេញ រហូតទាល់តែប្រជារាស្ត្ររបស់ទ្រង់ឆ្លងផុត គឺប្រជារាស្ត្រដែលទ្រង់បានលោះឆ្លងផុតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្ញែងខ្លាច និងសេចក្ដីថប់បារម្ភគ្របសង្កត់លើគេ គេបានទៅជាគ ដូចជាថ្ម ដោយសារភាពអស្ចារ្យនៃព្រះពាហុរបស់ព្រះអង្គ រហូតទាល់តែប្រជារាស្ត្រព្រះអង្គឆ្លងផុត ឱព្រះយេហូវ៉ាអើយ គឺទាល់តែប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ ព្រះអម្ចាស់អើយ ពេលឃើញព្រះអង្គសម្តែងព្រះបារមីដ៏ខ្លាំងក្លា ពួកគេភាំងស្មារតី និយាយលែងចេញ រហូតទាល់តែប្រជារាស្ត្ររបស់ព្រះអង្គឆ្លងផុត គឺប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីស្ញែងខ្លាចនឹងសេចក្ដីថប់បារម្ភក៏គ្របសង្កត់លើគេទាំងអស់ គេបានទៅជាគ ដូចជាថ្ម ដោយសារអំណាចព្រះហស្តទ្រង់ ទាល់តែរាស្ត្រទ្រង់បានទៅហួស ឱព្រះយេហូវ៉ា គឺទាល់តែរាស្ត្រដែលទ្រង់បានលោះបានទៅបាត់ហើយ |
បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។
នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយ ដូចប្រជាជាតិអ៊ីស្រអែលទេ គឺទ្រង់បានទៅរំដោះពួកគេ មកធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង។ ទ្រង់បានសំដែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ទ្រង់ ឲ្យប្រជារាស្ត្ររបស់ទ្រង់ឃើញ គឺប្រជារាស្ត្រដែលទ្រង់បានលោះពីកណ្តាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់។
ពេលពួកគេចាកចេញទៅ ជនជាតិអេស៊ីបនាំគ្នាសប្បាយចិត្ត ដ្បិតជនជាតិអេស៊ីបភ័យខ្លាចពួកគេជាខ្លាំង។
សូមកុំបំភ្លេចប្រជារាស្ត្រ ដែលទ្រង់បានយកមកធ្វើ ជាកម្មសិទ្ធិរបស់ទ្រង់ តាំងពីដើមរៀងមក គឺប្រជារាស្ត្រដែលទ្រង់បានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ទ្រង់ផ្ទាល់ សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់នៅនោះឡើយ។
ទ្រង់គ្រងរាជ្យដោយសុចរិត យុត្តិធម៌ អ្វីៗដែលទ្រង់ធ្វើ សុទ្ធតែបង្ហាញអំពីចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា អុលឡោះតាអាឡាមិនធ្វើទោសជនជាតិអ៊ីស្រអែល ដូចទ្រង់ធ្វើទោសជនជាតិអេស៊ីបឡើយ”។
ទ្រង់បានលោះប្រជារាស្ត្ររបស់ទ្រង់! ហើយដឹកនាំពួកគេ ទ្រង់ប្រើចេស្តារបស់ទ្រង់ នាំពួកគេ ឆ្ពោះទៅកាន់ដំណាក់បរិសុទ្ធរបស់ទ្រង់។
អុលឡោះតាអាឡាអើយ! ទ្រង់មានអំណាច ដ៏ថ្កុំថ្កើងអស្ចារ្យ! ទ្រង់កំទេចខ្មាំងសត្រូវដោយអំណាចរបស់ទ្រង់។
ម៉ូសារៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រអែល។ គាត់ក៏រៀបរាប់អំពីការដែលអុលឡោះតាអាឡា បានជួយប្រជាជនអ៊ីស្រអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។
«យើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
យើងនឹងចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ម៉ាឡាអ៊ីកាត់នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសម្រាប់អ្នក។
ប្រសិនបើអ្នកស្តាប់បង្គាប់ម៉ាឡាអ៊ីកាត់ ហើយប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។
មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ពរត់ប្រាសអាយុ។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
ទ្រង់បានធ្វើឲ្យសមុទ្ររីងស្ងួត ទ្រង់បានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ទ្រង់បានលោះ ដើរឆ្លងកាត់។
ទ្រង់នៅខាងស្ដាំម៉ូសា ហើយសំដែងអំណាចដ៏ថ្កុំថ្កើងរុងរឿង ញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យនាមទ្រង់បានល្បីល្បាញ រហូតតរៀងទៅ។
អុលឡោះតាអាឡារំដោះកូនចៅរបស់យ៉ាកកូប ទ្រង់លោះពួកគេឲ្យរួចពីខ្មាំង ដែលមានកម្លាំងខ្លាំងជាងពួកគេ។
យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឲ្យនាងបានទៅជាភរិយារបស់យើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាបានឡើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចទ្រង់មានបន្ទូលសន្យា។
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
ចូរបង្គាប់ប្រជាជនថា: អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។
ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ចំពោះអុលឡោះ ដែលប្រៀបដូចជាឪពុកដែលបានបង្កើតអ្នកមក! ទ្រង់បានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយ ព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។
អុលឡោះតាអាឡាបានជ្រើសរើសអ៊ីស្រអែល ទុកជាប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជ្រើសរើសកូនចៅយ៉ាកកូប ទុកជាចំណែកមត៌ករបស់ទ្រង់ផ្ទាល់។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡាប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក
អុលឡោះតាអាឡាធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដី ដឹងថាអុលឡោះតាអាឡាមានអំណាចដ៏ខ្លាំងពូកែ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នារហូតតទៅ»។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។
កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។
លុះព្រឹកឡើង ពេលគាត់ស្វាងស្រា ភរិយារបស់គាត់រៀបរាប់ប្រាប់នូវហេតុការណ៍ដែលកើតមាន។ ឮដូច្នោះ លោកណាបាលក៏គាំងបេះដូងដេកស្តូកនៅមួយកន្លែង។