និក្ខមនំ 18:8 - អាល់គីតាប8 ម៉ូសារៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រអែល។ គាត់ក៏រៀបរាប់អំពីការដែលអុលឡោះតាអាឡា បានជួយប្រជាជនអ៊ីស្រអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 លោកម៉ូសេចាប់ផ្តើមរៀបរាប់ប្រាប់ឪពុកក្មេក ពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើដល់ផារ៉ោន និងសាសន៍អេស៊ីព្ទ ដោយយល់ដល់អ៊ីស្រាអែល ពីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ និងពីដំណើរដែលព្រះយេហូវ៉ាបានជួយពួកគេឲ្យរួច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើចំពោះព្រះចៅផារ៉ោន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែលព្រះអម្ចាស់បានជួយប្រជាជនអ៊ីស្រាអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯម៉ូសេលោកចាប់តាំងរ៉ាយរឿងប្រាប់ឪពុកក្មេក ពីអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បានធ្វើដល់ផារ៉ោន នឹងសាសន៍អេស៊ីព្ទ ដោយទ្រង់យល់ដល់ពួកអ៊ីស្រាអែល នឹងពីសេចក្ដីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ ហើយដែលព្រះយេហូវ៉ាទ្រង់បានជួយឲ្យរួចទាំងអស់ សូមមើលជំពូក |
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ប្រកបដោយអំណាចគួរឲ្យស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយមានចិត្តមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាមើលមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ ណាពីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ទ្រង់ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។