ស្តេចទត និងប្រជាជនអ៊ីស្រអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះអុលឡោះតាអាឡា គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
ទំនុកតម្កើង 43:4 - អាល់គីតាប ពេលនោះ ឱអុលឡោះអើយ ខ្ញុំនឹងទៅជិតអាសនៈរបស់ទ្រង់ ខ្ញុំនឹងទៅជិតទ្រង់ដែលជាប្រភព នៃអំណរដ៏លើសលប់របស់ខ្ញុំ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំនឹងលើកតម្កើងទ្រង់ ដោយសំឡេងពិណ! ព្រះគម្ពីរខ្មែរសាកល នោះទូលបង្គំនឹងទៅឯអាសនារបស់ព្រះ គឺទៅឯព្រះដែលជាអំណរដ៏លើសលប់របស់ទូលបង្គំ។ ព្រះដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយពិណហាប! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទូលបង្គំនឹងចូលទៅរក អាសនារបស់ព្រះ គឺទៅជួបព្រះដែលជាអំណរ ដ៏លើសលុបរបស់ទូលបង្គំ ឱព្រះ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងស៊ុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ឱព្រះជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើសលុបរបស់ទូលបង្គំ។ ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសំឡេងពិណ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទូលបង្គំនឹងទៅឯអាសនានៃព្រះ គឺដល់ព្រះដ៏ជាសេចក្ដីអំណរ នឹងជាសេចក្ដីរីករាយរបស់ទូលបង្គំ ឱព្រះអង្គដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចាប់ស៊ុង |
ស្តេចទត និងប្រជាជនអ៊ីស្រអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះអុលឡោះតាអាឡា គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
ឱអុលឡោះតាអាឡាអើយ ខ្ញុំលាងដៃទុកជា សញ្ញាបញ្ជាក់ថា ខ្ញុំជាមនុស្សឥតសៅហ្មង ហើយខ្ញុំដើរជុំវិញអាសនៈរបស់ទ្រង់
ចូរលើកតម្កើងអុលឡោះតាអាឡា ដោយសំឡេងពិណ ចូរច្រៀង គីតាបសាបូរទ្រង់ ទាំងលេងចាប៉ីខ្សែដប់កំដរផង។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាខ្ញុំនឹកឃើញ ទ្រង់ពីកន្លែងដែលខ្ញុំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
អុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើង ទ្រង់ក្នុងចំណោមប្រជាជនទាំងឡាយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់ ក្នុងចំណោមប្រជាជាតិនានា
ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ!
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលឲ្យយើងជានានឹងអុលឡោះវិញនៅពេលនេះ។
កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកអះលីជំអះទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធ។