Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 43:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​នោះ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ទៅ​ជិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លុប​របស់​ទូលបង្គំ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ដោយ​សំឡេង​ពិណ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​របស់​ព្រះ គឺ​ទៅ​ឯ​ព្រះ​ដែលជា​អំណរដ៏លើសលប់​របស់ទូលបង្គំ​។ ព្រះ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ពិណហាប​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​នោះ ទូល‌បង្គំ​នឹង​ចូល​ទៅ​រក អាសនា​របស់​ព្រះ គឺទៅ​ជួប​ព្រះ​ដែល​ជា​អំណរ ដ៏​លើស​លុប​របស់​ទូល‌បង្គំ ឱ​ព្រះ ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយសំឡេង​ស៊ុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​នៃ​ព្រះ គឺ​ដល់​ព្រះ​ដ៏​ជា​សេចក្ដី​អំណរ នឹង​ជា​សេចក្ដី​រីក‌រាយ​របស់​ទូលបង្គំ ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ដោយ​ចាប់​ស៊ុង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 43:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើ​អំពី​ឈើ​ខ្លឹម ព្រម​ទាំង​ពិណ ឃឹម ស្គរ ឃ្មោះ និង​ឈិង។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លាង​ដៃ​ទុក​ជា​សញ្ញា​បញ្ជាក់​ថា ទូលបង្គំ​ជា​មនុស្ស​ឥត​សៅ‌ហ្មង ហើយ​ទូលបង្គំ​ដើរ​ជុំ‌វិញ​អាសនៈ​របស់​ព្រះអង្គ


ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។


ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រយុត​ចិត្ត​ជា​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​នឹក​ឃើញ ព្រះអង្គ​ពី​កន្លែង​ដែល​ទូលបង្គំ​នៅ​នេះ គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរ‌ម៉ូន និង​ភ្នំ​មីត‌សារ។


ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង! ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ខ្ញុំ​នឹង​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ។


ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា


ទូលបង្គំ​បាន​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ទីសក្ការៈ ទូលបង្គំ​បាន​ឃើញ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​របស់​ព្រះអង្គ


ចូរ​នាំ​គ្នា​ប្រគំ​តូរ្យ‌តន្ត្រី​ឡើង ចូរ​វាយ​ស្គរ និង​លេង​ពិណ​យ៉ាង​ពីរោះ ព្រម​ទាំង​ដេញ​ចាប៉ី​ផង​ដែរ!


ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់ ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។


យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង»។


មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះអង្គ​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជា‌ម្ចាស់​វិញ​នៅ​ពេល​នេះ។


កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋាន*​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ*។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម